ដែលក្នុងនោះ មានមេដាយមាស ១ គ្រឿង របស់សិស្ស Dinh Anh Dung រៀនថ្នាក់ទី១២ នៃវិទ្យាល័យឯកទេស Ha Noi - Amsterdam។ សិស្ស Nguyen The Quynh នៃវិទ្យាល័យឯកទេស Vo Nguyen Giap មកពីខេត្ត Quang Binh  សិស្ស Ta Ba Dung នៃវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ នៃសាកលវិទ្យាល័យជាតិ ហាណូយ និងសិស្ស Tran Huu Binh Minh នៃវិទ្យាល័យឯកទេស Phan Boi Chau មកពីខេត្ត Nghe An បានដណ្ដើមមេដាយប្រាក់។

leftcenterrightdel
      ក្រុមបេក្ខសិស្សវៀតណាមចូលរួមការប្រឡងអូឡាំពិករូបវិទ្យាអាស៊ីលើកទី១៨ (រូថត៖ vov.vn)

ការប្រឡងអូឡាំពិកមុខវិជ្ជា រូបវិទ្យាអាស៊ីលើកទី១៨ ឆ្នាំ២០១៧ បានរៀបចំនៅទីក្រុង Yakutsk នៃសាធារណរដ្ឋសហព័ន្ធរុស្ស៊ីពីថ្ងៃទី១ដល់ថ្ងៃទី៩ខែឧសភា ដោយមានការចូលរួមពី២២ប្រទេស និងតំបន់ដែនដី។ ក្រុមវៀតណាមមានសិស្សចំនួន ៨ នាក់ចូលរួម។

បកប្រែដោយThuy Anh