ម្ហូបអាហារទាំងនេះរួមមាន ៤០ មុខ ក្នុងនោះមានម្ហូបប្រពៃណីចំនួន ៩ មុខ ដែលត្រូវបានមេចុងភៅដ៏មានទេពកោសល្យរបស់វៀតណាមចម្អិន។ លោក Nguyen Quoc Hung អនុប្រធានមជ្ឈមណ្ឌលសន្និសីទជាតិ ជាអង្គភាពទទួលបន្ទុកការផ្គត់ផ្គង់ចំណីអាហារបានឲ្យដឹងថា៖

“ការរៀបចំចំណីអាហារជូនអ្នកយកព័ត៌មានគឺជាខ្លឹមសារសំខាន់មួយក្នុងការងារភស្តុភារ។ ថ្នាក់ដឹកនាំរដ្ឋាភិបាល និងទីក្រុងហាណូយ បានយកចិត្តទុកដាក់ យ៉ាងខ្លាំងលើការងារនេះ។ មជ្ឈមណ្ឌលសន្និសីទជាតិ បានរៀបចំប្រភពអាហារ យ៉ាងច្បាស់លាស់ ហើយធានាអនាម័យសុវត្ថិភាពចំណីអាហារ។ បញ្ជីម្ហូបអាហារ មានមុខម្ហូបសម្បូរបែប ដែលក្នុងនោះផ្ដោតសំខាន់លើម្ហូបអាហារទីក្រុងហាណូយ ក៏ប្រៀបដូចជាព្រលឹងនៃម្ហូបអាហរវៀតណាមផងដែរ”។

leftcenterrightdel
 អ្នកយកព័ត៌មានអន្តរជាតិមួយរូបមានចំណាប់អារម្មណ៍ចំពោះម្ហូបអាហារវៀតណាម (រូបថត៖ vov.vn)

អ្នកយកព័ត៌មានអន្តរជាតិស្ទើរតែទាំងអស់គឺសុទ្ធតែបានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះម្ហូបអាហារវៀតណាម។ លោក Cheng Thye អ្នកយកព័ត៌មាន  China New Asia មួយរូបបានចែករំលែកថា៖

“អ្វីៗគ្រប់បែបយ៉ាងនៅមជ្ឈមណ្ឌលព័ត៌មានអន្តរជាតិនេះគឺល្អឥតខ្ចោះ ហើយមានស្តង់ដា។ ខ្ញុំឃើញថា វៀតណាមបានរៀបចំ ព្រឹត្តិការណ៍នេះពិតជាល្អណាស់”។

ចំណែកឯ លោកស្រី Jung Rina អ្នកយកព័ត៌មាននៃកាសែត អាស៊ីបច្ចុប្បន្ន បានសំណេះសំណាលថា៖

“នាងខ្ញុំចូលចិត្តម្ហូប Pho សាច់គោណាស់ ពីព្រោះថាម្ហូបនេះត្រូវមាត់ប្រជាជនកូរ៉េខាងត្បូងណាស់។ នាងខ្ញុំក៏មានចំណាប់អារម្មណ៍ចំពោះមីឆា និងបាយឆាទៀតផង។ នាងខ្ញុំឃើញថា វៀតណាមបានផ្សព្វផ្សាយទេសចរណ៍តាមរយៈម្ហូបអាហារនេះប្រកបដោយប្រសិទ្ធភាពណាស់”៕

តាម vovworld