leftcenterrightdel
គ្រួសារជនជាតិភាគតិច Mong ធ្វើនំ Giay

 

នាថ្ងៃទី៣០ តាមចន្ទគតិ គ្រួសារជនជាតិភាគតិច Mong នៅ ឃុំ Hang Kia និងឃុំ Pa Co (ខេត្ត Hoa Binh) នឹងធ្វើនំ Giay។ នំ Giay មានអត្ថន័យដ៏សំខាន់ដូចជានំអន្សមរបស់ជនជាតិ Kinh ក្នុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំថ្មី។ បងប្អូនជនជាតិភាគតិច Mong បានតុបតែងផ្កាម៉ាក់ខៃនៅក្នុងផ្ទះ ហើយឧបករណ៍បរបាញ់នឹងមិនបានប្រើប្រាស់ក្នុងរយៈពេល ៣ ថ្ងៃបុណ្យចូលឆ្នាំថ្មីឡើយ។

leftcenterrightdel
ឧបករណ៍បរបាញ់នឹងមិនបានប្រើក្នុងរយៈពេល ៣ ថ្ងៃបុណ្យចូលឆ្នាំថ្មី

ក្នុងរយៈ ៣ ថ្ងៃនេះ បងប្អូនជនជាតិភាគតិច Mong នៅ Pa Co នឹងមិនហូបសម្លទេ។ ព្រោះថា តាមទំនៀមទំលាប់របស់បងប្អូនជនជាតិភាគតិច Mong នៅ Pa Co បើនៅដើមឆ្នាំថ្មីហូបសម្ល នឹងមានទឹកជំនាន់។ ជាពិសេស គេមិនចំណាយលុយនៅដើមឆ្នាំថ្មីទេ ដោយជឿថា នឹងរក្សាបានទ្រព្យសម្បត្តិ និងប្រាក់ក្នុងផ្ទះ។ នៅថ្ងៃទី២ តាមចន្ទគតិ កុមារក្នុងសំលៀកបំពាក់ប្រពៃណីចម្រុះពណ៌សប្បាយរីករាយដើរលេងកំសាន្ត។ សកម្មភាពទទួលអំណរនិទាឃរដូវនឹងប្រព្រឹត្តដល់ចុងខែទី១តាមចន្ទគតិ៕

leftcenterrightdel
កុមារក្នុងសំលៀកបំពាក់ប្រពៃណីចម្រុះពណ៌សប្បាយរីករាយដើរលេងកំសាន្ត

leftcenterrightdel
ការសម្ដែងខែនរបស់ជនជាតិភាគតិច Mong

បកប្រែដោយ Thuy Anh