នេះគឺជាខ្សែភាពយន្តដែលលើកកម្ពស់តួនាទីដ៏សំខាន់របស់វៀតណាមក្នុងការធ្វើបដិវត្តន៍ទូរគមនាគមន៍នៅអាហ្វ្រិកខាងកើត។ ទស្សនិកជននឹងឃើញការអភិវឌ្ឍបច្ចេកវិទ្យាទូរគមនាគមន៍តាមដំណាក់កាលនិមួយៗ ចាប់​តាំងពីការកសាងហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសតង់ហ្សានី រហូត​ដល់ការបញ្ជូនសេវាកម្មទូរស័ព្ទចល័តទៅកាន់​ភូមិនានានៅប្រទេសម៉ូសំប៊ិច។ 

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទកាសែតដែល​ផ្បព្វ​ផ្សាយ​អំពីខ្សែភាពយន្តឯកសារ “Vietnam: Connecting East Africa”

លោកស្រី Anna Pak Burdin អគ្គនាយិកាប៉ុស្ដិ៍ទូរទស្សន៍ Discovery តំបន់អាស៊ី - ប៉ាស៊ីហ្វិកបានឲ្យដឹងថា៖ ភាពយន្តឯកសារនេះគឺជាការខិតខំប្រឹងប្រែងរបស់យើងដើម្បីលើកតម្កើងភាព​ប៉ិនប្រសប់របស់ជនជាតិវៀតណាម។ ខ្សែភាពយន្តនឹងផ្សាយលើកដំបូងតាមប៉ុស្ដិ៍ទូរទស្សន៍ Discovery អាហ្វ្រិកខាងកើត នាថ្ងៃទី២៧ ខែធ្នូ និងផ្សាយឡើងវិញតាមប៉ុស្ដិ៍ទូរទស្សន៍ Discovery អាស៊ីអាគ្នេយ៍នាថ្ងៃ៣០ ខែធ្នូ៕

បកប្រែដោយ Thuy Anh