leftcenterrightdel
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីទទួលកិត្តិយម "ឧទ្យានភូគព្ភសាស្ត្រសកល UNESCO Non nuoc Cao Bang"

អញ្ជើញថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានលើកឡើងយ៉ាងច្បាស់ថា វៀតណាមមានមោទនភាពដ៏ធំធេង ចំពោះការវាយតម្លៃខ្ពស់របស់សហគមន៍អន្តរជាតិចំពោះរាល់តម្លៃដ៏វិសេសវិសាល និងលេចធ្លោខាងភូគព្ភសាស្ត្រ ជីវចម្រុះ បេតិកភ័ណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ និងសោភ័ណ្ឌភាពនៃ ឧទ្យាន Non nuoc Cao Bang ជាទីកន្លែងដែលបានថែរក្សាស្លាកស្នាមនៃការប្រែប្រួលរបស់ផែនដីក្នុងអំឡុងពេល៥០០លានឆ្នាំកន្លងទៅ។ លោកនាយករដ្ឋមន្រ្តី អញ្ជើញមានប្រសាសន៍ថា៖

“យើងមានមោទនភាពដ៏ធំធេងនាពេលដែលសហគមន៍អន្តរជាតិទទួលស្គាល់រាល់តម្លៃរបស់ប្រជាជាតិយើង។ កិត្តិនាមទាំងនេះបាន កំពុង ហើយនឹងរួមចំណែកលើកកំពស់រូបភាពអំពីទឹកដី មនុស្ស និងវប្បធម៌វៀតណាមក្នុងភ្នែក របស់មិត្តភក្តិអន្តរជាតិ។ លើសពីនេះទៅទៀត ឧទ្យានភូគព្ភសាស្ត្រសកល Non nuoc Cao Bang ក៏ត្រូវបានចាត់ទុកថា ជាទីកន្លែងដែលបំផុសឡើងបុព្វហេតុតស៊ូ ប្រឆាំងកម្លាំងសត្រូវឈ្លានពានរបស់ប្រជាជនវៀតណាមដើម្បីដណ្ដើមយកឯករាជ្យ និងសេរីភាពសម្រាប់មាតុប្រទេសវិញផងដែរ”។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា រូបសណ្ឋានទេសចរណ៍របស់ទីក្រុង Cao Bang ត្រូវជាការគួបផ្សំរវាងតម្លៃខាងវប្បធម៌ ប្រវត្តិសាស្ត្រ សេចក្ដីស្នេហាជាតិ ទេសភាពធម្មជាតិ និងចំណីអាហារ ដើម្បីបង្កើតឡើងសេវាកម្មទេសចរណ៍សម្បូរបែប និងពោរពេញទៅដោយអត្តសញ្ញាណជាតិ៕

តាម vovworld.vn