leftcenterrightdel
ពិធីបុណ្យអកអំបុក ប្រណាំងទូក-ង ជាប្រពៃណីរបស់ជនរួមជាតិខ្មែរនៅខេត្ត Soc Trang (រូបថត៖bienphong.com.vn)

ពិធីបុណ្យនេះនឹងប្រព្រឹត្តទៅរយៈពេល ៧ ថ្ងៃ នៅតាមទីតាំងជាច្រើន នៃទីក្រុង Soc Trang ។ ពិធីបុណ្យនេះរួមមានជាអាថិ៍គឺ ការប្រណាំងទូក-ង សំពះព្រះខែ និងបណ្តែតប្រទីប (នាយយប់ថ្ងៃទី២១ ខែវិច្ឆិកា) រួមជាមួយពិព័រណ៌រូបថតសិល្បៈ ពិព័រណ៌ពាណិជ្ជកម្ម ពិព័រណ៌ទេសចរណ៍និងម្ហូបអាហារ ដោយមានស្តង់ជិត ៥០០ ស្តង់។

ព្រឹត្តិការណ៌សំខាន់ៗនៃសប្តាហ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ និងថ្ងៃទី២២ ខែវិច្ឆិកា ដោយមានការចូលរួមប្រណាំងទូកពីក្រុមប្រណាំងចំនួន ៤៨ ក្រុម (ក្រុមបុរស ៣៨​ ក្រុម និងក្រុមស្ត្រីចំនួន ១០ ក្រុម) ។

ពិធីបុណ្យអកអំបុក ឆ្នាំ២០១៨ នៅខេត្ត Soc Trang ត្រូវបានរៀបចំឡើងក្នុងគោលបំណងអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ព្រមទាំង ពិធីបុណ្យនេះ ក៏ជាឱកាសដ៏ល្អមួយសម្រាប់ផ្សព្វផ្សាយពីសក្តានុពលខាងសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍របស់ខេត្ត Soc Trang រួមចំណែកក្នុងការទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេសចូលមកវិនិយោគទុននៅខេត្ត Soc Trang ផងដែរ៕

បកប្រែដោយ Duy Hoan