leftcenterrightdel
វាំង Co Loa ជាកេរ្ដិ៍ដំណែលប្រវត្ដិសាស្ដ្រមួយដែលមានអាយុកាល ២,៣០០ ឆ្នាំ (រូបថត៖ thegioidisan.vn)

 

នៅក្នុងសិក្ខាសាលានេះ ខ្លឹមសារជាច្រើនត្រូវបានលើកយកពិភាក្សាដូចជា ការវាយតម្លៃទៅលើការអភិរក្សវាំង Co Loa និងការគ្រប់គ្រងកេរ្ដិ៍ដំណែល។ល។ អ្នកជំនាញទាំងឡាយបានអះអាងថា ប្រសិនបើ វាំង Co Loa មានការគ្រប់គ្រង និងវិនិយោគបានល្អនោះ វានឹងក្លាយទៅជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញបំផុតរបស់រដ្ឋធានីហាណូយ ដោយមានលក្ខណៈប្រវត្ដិសាស្ដ្រ មនុស្សសាស្ដ្រ និងទេសភាពធម្មជាតិជាដើម។ ហើយការលើកកម្ពស់តម្លៃនៃបេតិកភ័ណ្ឌត្រូវតែចាប់ផ្តើមពីការផ្លាស់ថ្មីនូវគំនិត ការយល់ដឹង និងការសហការរបស់សហគមន៍ អាជ្ញាធរមូលដ្ឋាន ស្ថាប័នគ្រប់គ្រង និងសហគ្រាសផងដែរ៕

បកប្រែដោយ Pham Diep