leftcenterrightdel
 

ក្នុងសម្លៀកបំពាក់អាវផាយជាប្រពៃណីរបស់វៀតណាមដែលបានរចនាម៉ូដតាមបែបថ្មី លោក Stephane Bahler ជាអ្នកជំនាញថតរូបជនជាតិស្វីសបានចែករំលែក អធិប្បាយដោយក្តីសប្បាយចិត្តអំពីគ្រប់រូបថតដែលលោកបានថតនៅវៀតណាមរហូតក្នុងរយៈពេល១៤ ឆ្នាំកន្លងមក។ នេះជាលើកដំបូងដែលរូបថតរបស់លោកត្រូវបានឧទ្ទេសនាមដល់សហគមន៍តាមរយៈពិព័រណ៌ “អ្វីទាំងអស់គឺជាតែមួយ”៕

តាម vnexpress.vn

បកប្រែដោយ Minh Trung

leftcenterrightdel
កម្រងរូបថតសុទ្ធតែបានថតពីរូបភាពសាមញ្ញៗរបស់វៀតណាមក្នុងដំណាក់កាលប្រទេសមួយនេះកំពុងមានការវិវឌ្ឍយ៉ាងខ្លាំងក្លា
leftcenterrightdel
លោក Stephane Bahler បានចំណាយពេលជាច្រើនដើម្បីធ្វើដំណើរទៅគ្រប់ទិសទីនៅវៀតណាម តាំងពីតំបន់ជនបទឆ្ងាយដាច់ស្រយាលរហូតដល់ទីក្រុងៗជាដើម

leftcenterrightdel
ដោយមានរូបថតទាំង៣ដែលមានឈ្មោះថា “ដំណើរការនៃពេលវេលា” អ្នកថតរូបបានចោទសួរខ្លួនឯងថា “តើមានរឿងរ៉ាវលិចអណ្តែត និងព្រឹត្តិការណ៍ដ៏ច្រើនប៉ុន្មានដែលយានជំនិះទាំងនោះបានឆ្លងកាត់”
leftcenterrightdel
តាមគំនិតរបស់លោក Stephane Bahler អាហារតាមផ្លូវគឺជាព្រលឹងនៃប្រទេសវៀតណាម។ អ្នកអាចរកឃើញអាហារគ្រាពេលឃ្លានដោយមិនថានៅទីណា នៅពេលណាឡើយ

leftcenterrightdel
ទេសភាពសាមញ្ញៗនៅបណ្តាទីក្រុងធំៗនៅវៀតណាម
leftcenterrightdel
សមុទ្រសម្បូរទៅដោយធនធាន និងពោរពេញទៅដោយថាមពល។ ឲ្យតែឈរនៅចំពោះមុខសមុទ្រយើងមិនអាចព្រងើយកន្តើយនឹងសមុទ្របានឡើយ