leftcenterrightdel
         ​   ផ្ទះខ្ពស់ពីដីប្រពៃណីរបស់ជនជាតិខ្មែរនៅឃុំ Loc Khanh ស្រុក Loc Ninh                        ខេត្ដ Binh Phuoc

 

លោក Lam Ho ប្រធានក្រុមប្រឹក្សាព្រឹទ្ធាចារ្យនៅឃុំ Loc Hung ស្រុក Loc Ninh បានរំលឹកឡើងវិញពេលទើបមកដល់ស្រុក Loc Ninh កាលពីរាប់សិបឆ្នាំមុន។ លោកនិយាយថា ផ្ទះខ្ពស់ពីដីនិមួយៗត្រូវបានធ្វើឡើងនៅចម្ងាយពីគ្នារាប់រយម៉ែត្រ ក្នុងបំណងជួយឲ្យគ្រួសារនិមួយៗអាចមើលឃើញផ្ទះគ្នាឬហៅគ្នាពេលទៅធ្វើចំការ និងក្ដាប់បានស្ថានភាពរស់នៅរបស់គ្នា ជួយគ្នាទៅវិញទៅមកនៅ​ពេលមានគ្រោះអាសន្ន។

ផ្ទះខ្ពស់ពីដីប្រពៃណីរបស់ជនជាតិភាគតិចខ្មែរនៅខេត្ដ Binh Phuoc មានលក្ខណៈពិសេសទូទៅគឺមានបីល្វែង។ នៅជ្រុងខាងផ្ទះក្នុងសម្រាប់ផ្ទុកកសិផល សងខាងនៅក្នុងផ្ទះសម្រាប់កូនចៅ ហើយល្វែងកណ្ដាលសម្រាប់ឪពុក ម្ដាយ តា យាយ  ក្នុងន័យថាគោរពអ្នកចាស់។ ខាងក្រោមផ្ទះជាកន្លែងផ្ទុកសំភារៈ និងឧបករណ៍ផលិតកម្ម។ ជាពិសេសជនជាតិខ្មែរនៅខេត្ដ Binh Phuoc មិនធ្វើផ្ទះចង្ក្រានក្នុងផ្ទះដូចជាជនជាតិផ្សេងទេ តែគេធ្វើចង្ក្រានដាច់ដោយឡែក ដើម្បីផ្សែងមិនជាប់ខ្មៅក្នុងផ្ទះ។ ក្នុងគ្រួសារនៅពេលដែលមានអ្នកស្លាប់ អ្នកស្លាប់ដាក់នៅទីណាក៏ដោះក្រាលផ្ទះនៅទីនោះចេញសម្រាប់បញ្ជូនសពអ្នកស្លាប់ចេញពីផ្ទះតាមមកកន្លែងនោះទៅបញ្ចុះ​សព មិនយកសពចេញពីផ្ទះតាមទ្វារចេញចូលទេ។ ដូច្នេះជនជាតិខ្មែរនៅខេត្ដ Binh Phuoc មានបទពិសោធន៍ក្នុងការធ្វើផ្ទះឲ្យសមស្របជាមួយលក្ខណៈរស់នៅ និងឆ្លើយតបតម្រូវការជាក់ស្ដែង។

បច្ចុប្បន្ននេះ ផ្ទះខ្ពស់ពីដីតាមប្រពៃណីរបស់ជនជាតិខ្មែរនៅខេត្ដ Binh Phuoc នៅមានតិចណាស់ដែលជំនួសវាដោយផ្ទះបេតុងជាច្រើន មួយភាគដោយសារតែឈើកាន់តែកម្រមានដែលមិនមានលក្ខណធ្វើផ្ទះខ្ពស់ពីដីឡើយ ហើយមួយភាគដោយសារតែវប្បធម៌ចំរុះ និងជនជាតិ​ភាគ​តិចរស់នៅជាមួយគ្នានៅភូមិកាន់តែច្រើន ដែលធ្វើឲ្យបទពិសោធន៍ធ្វើផ្ទះខ្ពស់ពីដីរបស់ជនជាតិខ្មែរគ្រាន់តែបានអ្នកចាស់​រក្សាទុក។ ហេតុដូច្នេះ អាជ្ញាធរត្រូវមានផែនការស្រាវជ្រាវ ដើម្បីថែរក្សាអភិរក្សការធ្វើផ្ទះខ្ពស់ពីដីនេះ៕

 

បកប្រែដោយ Pham Diep