អញ្ជើញចូលរួមមានវត្ដមានលោកស្រី Tong Thi Phong អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Dang Thi Ngoc Thinh អនុប្រធានរដ្ឋវៀតណាម និងលោក Nguyen Ngoc Thien រដ្ឋមន្ដ្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម។

 

leftcenterrightdel

លោកស្រី Dang Thi Ngoc Thinh ថ្លែងមតិក្នុងពិធី

 

ថ្លែងមតិក្នុងពិធីនេះ លោកស្រី Dang Thi Ngoc Thinh សង្កត់ធ្ងន់លើតួនាទីដ៏សំខាន់ៗនៃវប្បធម៌ជាតិ។ ក្នុងដំណាក់កាលផ្លាស់ថ្មី និងការធ្វើសមាហរណកម្មអន្ដរជាតិសព្វថ្ងៃនេះ គឺជាការបញ្ជាក់ពីអត្ដសញ្ញាណវប្បធម៌ជាតិដ៏មានអត្ថន័យ និងតួនាទីកាន់តែសំខាន់។ បក្សបានតម្រង់ទិសអំពីការកសាង និងអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាមឲ្យមានភាពជឿនលឿន និងមានអត្ដសញ្ញាណវប្បធម៌ មនុស្សសាស្ដ្រ ប្រជាធិបតេយ្យ និងវិទ្យាសាស្ដ្រ។ រដ្ឋក៏បានដាក់ចេញនូវគោលការណ៍ គោលនយោបាយជនជាតិ និងសកម្មភាពជាក់ស្ដែងដើម្បីអភិវឌ្ឍន៍ និងការពាររក្សាតំលៃវប្បធម៌ជាតិ។

 

leftcenterrightdel
 
leftcenterrightdel
 

 

leftcenterrightdel

កម្មវិធីសំដែងសិល្បៈ

 

ទិវាវប្បធម៌បណ្ដាជនជាតិវៀតណាមឆ្នាំ ២០១៨ ត្រូវបានប្រារព្ធឡើងពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ មេសា ដោយមានសកម្មភាពជាច្រើនដូចជា ពិរព័ណ៌អំពី ១០ ឆ្នាំដំណើរនៃទិវាវប្បធម៌បណ្ដាជនជាតិវៀតណាម; រំលឹកឡើងវិញពីបុណ្យចូលឆ្នាំថ្មី និងឧទ្ទេសនាមមុខម្ហូបប្រចាំតំបន់ពាយ័ព្យៗល៕

បកប្រែដោយ Thanh Cong