leftcenterrightdel
រូបថតឧទាហរណ៍

នៅខេត្ត Thai Nguyen តំណាងទាំងឡាយបានទស្សនាសារមន្ទីរវប្បធម៌បណ្ដាជនរួមជាតិវៀតណាម និងដាំដើមឈើរនៅសារមន្ទីរ។ តំណាងទាំងឡាយក៏បានទស្សនាលំហវប្បធម៌តែ និងភូមិតែអេកូឡូស៊ីនៅឃុំ Tan Cuong ទីក្រុង Thai Nguyen ដើម្បីស្វែងយល់អំពីការផលិតតែ Tan Cuong និងឆ្លងកាត់ភាពជាក់ស្ដែងវប្បធម៌ពិសារតែក្នុងក្របខ័ណ្ឌវប្បធម៌ ទទួលទានតែ។

ក្នុងឱកាសនេះដែរ គណៈកម្មាធិការប្រជាជនខេត្ត Thai Nguyen បានរៀបចំកម្មវិធីជួបសំណេះសំណាល និងឧទ្ទេសនាមអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរបស់ខេត្ត។ មានប្រសាសន៍នៅទីនេះ ឯកអគ្គរដ្ឋទូតវិសាមញ្ញ ពេញសមត្ថភាពប៉ាឡេស្ទីនប្រចាំនៅវៀតណាម លោក Saadi Salama បានឲ្យដឹងថា ដំណើរនេះគឺជាឱកាសដើម្បីលោក និងប្រតិភូទាំងមូល ស្វែងយល់នូវតំលៃតាំងពីយូរលង់មកហើយ របស់ទឹកដី និងមនុស្សវៀតណាម ដើម្បីខំប្រឹងប្រែងជម្រុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយវៀតណាមនិយាយរួម និងខេត្ត Thai Nguyen និយាយដោយឡែក៕

បកប្រែដោយ Thuy Anh