leftcenterrightdel
រដ្ឋធានី ហាណូយ តាំងលំអតាមផ្លូវក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ចំពោះរដ្ឋធានី Thang Long – Ha Noi ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ទោះបីមានបរិយាកាសនៃថ្ងៃចូលឆ្នាំថ្មីដូចគ្រប់ទីកន្លែងនៅលើទូទាំងប្រទេសក៏ដោយ ប៉ុន្តែនៅមានលក្ខណៈអត្តសញ្ញាណវប្បធម៌ក្នុងការទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីខុសពីគ្នា ដែលពិបាកពណ៌នាណាស់។

ប្រហែលយើងគួរតែចាប់ផ្តើមពីផ្កាម៉ាកខៃ ហាណូយ។ អាចនិយាយបានថា បុណ្យចូលឆ្នាំថ្មីកាលពីមុនរហូតមកម៉្លេះ  ហាណូយ មិនអាចខ្វះផ្កាម៉ាកខៃបានឡើយ។  ផ្កាម៉ាខៃ ក្រៅពីរូបរាងស្អាតៗ ថែមទាំងមានបង្កប់នូវសោភណភាពមានលក្ខណៈសុភាពផង និងសាមញ្ញផង។  ប្រជាជនហាណូយមិនថាអ្នកមាន មិនថាអ្នកក្រឡើយ ឲ្យតែនិទាឃរដូវមកដល់ម្តងៗ គ្រួសារណាក៏មាន ផ្កាម៉ាកខៃតាំងក្នុងផ្ទះដែរ។ គ្រួសារមាននឹងទិញដើម ម៉ាខៃធំៗ ចំពោះគ្រួសារសាមញ្ញនឹងទិញដើម ដែលមានរាងតូចជាងដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី។

leftcenterrightdel
ផ្កាម៉ាកខៃបានលក់តាមផ្លូវហាណូយ

អ្នកដាំផ្កាម៉ាកខៃ Nhat Tan នៅហាណូយ ពូកែតម្រូវចិត្ត អតិថិជនណាស់ ហេតុនោះបានច្នៃប្រឌិតរាងនៃដើមផ្កាម៉ាកខៃឲ្យមានសម្បូរបែប។ ត្រូវតែរស់នៅក្នុងរយៈពេលយូរនៅហាណូយទើបយល់បានថា ប្រជាជនហាណូយចូលចិត្តផ្កាម៉ាកខៃយ៉ាងណា។ ក្នុងប្រវត្តិសាស្រ្តអតីតកាល គ្រាដែលព្រះមហាក្សត្រ Quang Trung បញ្ជាឲ្យទាហានដំណើរការឆ្ពោះទៅ រាជធានី Bac Ha ប្រជាជននៅទីនេះបានកាន់ផ្កាម៉ាកខៃ បក់ដៃស្វាគមន៍ទាហាន ប្រការនេះបានធ្វើឲ្យព្រះអង្ស រំជួលចិត្តយ៉ាងខ្លាំង។ តាមជំនឿប្រពៃណី ផ្កាម៉ាកខៃ មានអត្ថប្រយោជន៍ជួយដេញខ្មោច បីសាច់ ចង្រៃ ហេតុនោះបានជាក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី គ្រួសារគ្រប់គ្នាមានដាក់តាំងផ្កាម៉ាកខៃក្នុងបំណងចង់ឲ្យគ្រួសារនឹងទទួលបានក្តីសុខ។

leftcenterrightdel
នារីស្អាតៗថតរូបនៅសួនដាំផ្កាម៉ាកខៃ

ក្នុងសម័យសង្គ្រាមប្រឆាំងនឹងចក្រពត្តិអាមេរិក រដូវនិទាឃរដូវមកដល់ម្តងៗ នារីហាណូយស្អាតៗបានយក ផ្កាម៉ាកខៃមកជូនឲ្យយុទ្ធជនដែលកំពុងការពារដែនអាកាសនៅសមរភូមិកាំភ្លើងធំតែម្តងដើម្បីលើកទឹកចិត្ត យុទ្ធជនឲ្យមានកម្លាំងចិត្តនិងបន្តបាញ់ទំលាក់យន្តហោះដែលមានរហស្សនាមថា “វិមានហោះហើរ” B52 ។

ទឹកចិត្តប្រជាជនហាណូយជាមួយនឹងផ្កាក៏បានរួម ចំណែកបង្កើតឡើងអត្តសញ្ញាណនៃនិទាឃរដូវនៅហាណូយផងដែរ។ សម័យទំនើបនេះមានផ្កាដ៏មានតម្លៃរាប់រយប្រភេទដ៏ប្រណិត និងមានពណ៌យ៉ាងសម្បូរបែប ក៏ប៉ុន្តែផ្កាម៉ាកខៃគឺមិនអាចខ្វះបានឡើយ។

leftcenterrightdel
សរសេរអក្សថ្ងៃចូលឆ្នាំថ្មី

រដ្ឋធានីហាណូយត្រូវបានពិភពលោកផ្តល់កិត្តិនាមជា “ទីក្រុងដើម្បីសន្តិភាព”។ និទាឃរដូវក្នុងសន្តិភាព និង ការផ្លាស់ថ្មីបានធ្វើឲ្យអត្តសញ្ញាណនៃនិទាឃរដូវនៅទីក្រុងហាណូយកាន់តែស្រស់ស្អាតជាង។ ប្រជាជនហាណូយ និងមិត្តភក្តិជិត ឆ្ងាយ ស្រឡាញ់រដ្ឋធានី ហាណូយ ដោយបេះដូងកក់ក្តៅ។ មានឃ្លាដកស្រង់ពី បទចំរៀងមួយថា “ទោះបីទៅគ្រប់ទិសទី/ តែបេះដូង នៅតែចងចាំពីហាណូយជានិច្ច” អត្តសញ្ញាណនៃនិទាឃរដូវហាណូយមានលក្ខណៈដាច់ដោយឡែកក៏ពិតមែន ប៉ុន្តែអត្តសញ្ញាណទាំងនោះគឺ សម្រាប់ឲ្យអ្នកទាំងអស់គ្នាសោយផល៕

បកប្រែដោយ Minh Trung