leftcenterrightdel
តន្ដ្រីករ Do Lap ប្រគល់សៀវភៅដែលបានហត្ថលេខារបស់មនុស្សជាច្រើននាក់

តន្ដ្រីករ Do Lap (នៅស្រុក Vi Thuy ខេត្ដ Hau Giang ភាគខាងត្បូងវៀតណាម) បានប្រគល់សៀភៅ ចំនួន ១២ ក្បាលដែល បានប្រមូលហត្ថលេខារបស់បុក្គលចំនួន ១០០,០០០ នាក់និងម៉ូតូមួយគ្រឿងដែលធ្វើដំណើរជាមួយលោកទៅសូមហត្ថលេខានៅ ទូទាំងប្រទេស ដើម្បីបង្ហាញស្នេហាកោះសមុទ្រ។ លោក Quach Van Dinh (នៅស្រុក Long Bien ក្រុងហាណូយ ) បានប្រគល់យុថ្កាមួយគូដែលត្រូវបានយកពីបាតទន្លេ Hong។ ក្រៅពីឯកសារ និងវត្ថុតាងនៅមានរូបចម្លាក់ចំនួន ១២ ផ្ទាំង នៅសម័យសតវត្សរិ៍ទី ១៩ របស់លោក Nguyen Hai Trieu និងវត្ថុបុរាណចំនួន ៨៣ របស់លោក Nguyen Thanh Nam ហើយឯកសារ និងវត្ថុតាងទាំងនេះនឹងត្រូវបានរក្សាទុកនៅសារមន្ទីរហាណូយ៕

បកប្រែដោយ Pham Diep