leftcenterrightdel
 ប្រជាជាតិខ្មែរបង្កបង្កើនផល (រូបថត៖ Phuong Nghi)


ដោយសារមានថវិកាទ្រទ្រង់ក្នុងផលិតកម្ម ការបង្កបង្កើនផលនោះប្រជាជាតិខ្មែរនៅភូមិត្នោត ឃុំ តិនសឹន ខេត្តត្រាវិញបានផ្លាស់ប្តូរពីដីដាំស្រូវឲ្យទិន្នផល ទាបឲ្យទៅជាដីដាំដើមម្ទេសតាមបែបឯកវប្បកម្មដែល នាំមកនូវចំណូលទៀងទាត់ ហើយបានជួយឲ្យគ្រួសារ ជាច្រើនបានរួចផុតពីភាពក្រីក្រ។ យោងតាមរបាយការណ៍របស់គណៈកម្មការជនជាតិ ខេត្តត្រាវិញ ក្នុងឆ្នាំ ២០១៧ ខេត្តត្រូវបានទទួលថវិកា ជាង ៤១ ពាន់លានដុង ពីថ្នាក់មជ្ឈិមដើម្បីស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធនៅតាម ២៤ ឃុំ និង ៥២ ភូមិដែល មានស្ថានភាពជួបការលំបាកនៅមូលដ្ឋានអាស្រ័យតាម កម្មវិធី ១៣៥។ អនុវត្តតាមសេចក្តីសម្រេចចិត្តលេខ ៧៥៥/២០១៣/QD-TTg របស់នាយករដ្ឋមន្រ្តី ស្តីពីគោលនយោបាយជួយឧបត្ថម្ភទឹកស្អាតដល់គ្រួសារនៃបណ្តា ជនជាតិភាគតិច និងគ្រួសារក្រីក្រក្នុងឃុំ ភូមិដែលមាន ជីវភាពរស់នៅជួបការលំបាកយ៉ាងខ្លាំង។ ខេត្តត្រាវិញបានប្រើថវិកាជាង ១.៣ ពាន់លានដុងដើម្បី ជួយឧបត្ថម្ភដល់ ១០,៥៤១ គ្រួសារ ដែលភាគច្រើន ក្នុងនោះគឺប្រជាជាតិខ្មែរក្រីក្រ។ ទន្ទឹមនឹងនោះ ខេត្តត្រាវិញ បានបើកថវិកាជាង ៣៦ ពាន់លានដុង ដើម្បីជួយ ឧបត្ថម្ភនូវដីស្នាក់នៅសម្រាប់ ១,៤៧៤ គ្រួសារជនជាតិភាគតិច ក្រីក្រ ដែលកំពុងប្រឈមមុខនឹងបញ្ហាផ្ទះដោយយោងតាមសេចក្តីសម្រេចចិត្តលេខ ២៩/២០១៣/QD-TTg របស់នាយករដ្ឋមន្រ្តី ស្តីពីគោលនយោបាយផ្តល់ជំនួយ ក្នុងការដោះស្រាយបញ្ហាដីធ្លីសម្រាប់ប្រជាជាតិខ្មែរក្រីក្រ ដែលជួបបញ្ហាលំបាកនៅតំបន់វាលទំនាបទន្លេ Cuu Long។

រូបរាងនៃភូមិ ឃុំកំពុងមានការវិវត្តដ៏ល្អប្រសើរ ជីវភាព ទាំងស្មារតី និងសម្ភារៈរបស់ប្រជាជាតិខ្មែរត្រូវបាន លើកដម្កើងយ៉ាងច្បាស់លាស់។ គំរូចិញ្ចឹមបង្កង គោ ជ្រូក មាន់ដោយប្រើប្រាស់ស្រទាប់ជីវសាស្រ្ត គំរូចិញ្ចឹមផ្កាម្លិះលើដីខ្សាច់ជាដើម បាននាំមកនូវផ្ទះថ្មីធំៗ កកក្តៅ ព្រមទាំងបានជួយពង្រឹងការទុកចិត្តលើការដឹកនាំរបស់បក្ស ចំពោះប្រជាជាតិខ្មែរ។

បង សឹន កួង រស់នៅភូមិ គិញ កូវ ឃុំ គីម ហ័រ បានសម្តែងក្តីសប្បាយរីករាយដោយឃើញភូមិ គីម កូវ របស់ខ្លួនបានក្លាយទៅជាភូមិវប្បធម៌ ដោយមានសាលា និងផ្លូវក្នុងភូមិបានបំពាក់ភ្លើងសព្វគ្រប់។ល។ ហើយ សុទ្ធតែត្រូវបានរដ្ឋវិនិយោគ បំពាក់រហូតពីភូមិដល់ឃុំ តែម្តង។ រីឯគ្រួសារក្រីក្រត្រូវបាន រដ្ឋឧបត្ថម្ភជួយ សាងសង់ផ្ទះ ផ្តល់ឥណទានដើម្បីប្រកបរបរ ជួយផ្តល់ពូជដំណាំ និងសត្វ។ល។ ហេតុដូច្នេះ ប្រជាជនបាននឹងចិត្តរកស៊ីដើម្បីរួចផុតពីភាពក្រីក្រ។ ដូចជាបណ្តាជនជាតិផ្សេងៗដែរ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីវៀតណាម ជនជាតិខ្មែរក៏បានជួបជុំសមាជិក ក្នុងគ្រួសារ និងលើកទឹកចិត្តគ្នាឲ្យខំប្រឹងប្រែងក្នុងការងារ។ ហើយប្រជាជនខែ្មរមិនត្រឹមតែផ្តោតសំខាន់ទៅ លើការចិញ្ចឹមបង្កងតែប៉ុណ្ណោះទេ ថែមទាំងប្រជាជនខ្មែរ ក៏បានបង្កើនការដាំស្ពៃ ឳឡឹក បន្លែផ្សេងៗដើម្បីលក់ ក្នុងឱកាសចូលឆ្នាំថ្មីដែរ ព្រមទាំងប្រជាជនក៏យកចិត្តទុកដាក់ ក្នុងការតាំងលំអផ្ទះ ទិញសម្ភារៈ អាហារក្នុងឱកាសនេះដែរ។

នៅភូមិ Giua  ឃុំ គីម ហ័រ គ្រួសារជាច្រើនបានចាប់ផ្តើម សម្អាត និងតុបតែងផ្ទះ។ តាំងពីយូរហើយ ការធ្វើនំអន្សមបានក្លាយទៅជាប្រពៃណីនៃគ្រួសារនីមួយៗ។ ជាធម្មតា នាថ្ងៃទី២៨ មករា បើតាមច័ន្ទគិតិនោះ ជារៀងរាល់ឆ្នាំ សមាជិកក្នុងគ្រួសារនីមួយៗនឹងជួបជុំគ្នា ដើម្បីធ្វើនំអន្សមក្នុងគោលបំណងដំបូងបង្អស់គឺគោរពបូជាបុព្វបុរស បន្ទាប់មកនឹងធ្វើជាអំណោយជូន សាច់ញាត្តិ អ្នកជិតខាង។ល។ មិនត្រឹមតែប៉ុណ្ណោះ ប្រពៃណីធ្វើនំអន្សមនេះក៏មានអត្ថន័យចង់អប់រំដល់កូនចៅចេះស្រឡាញ់ និងបន្តរក្សាអត្តសញ្ញាណជាតិជា ប្រពៃណីរបស់ប្រទេសជាតិ។

នំអន្សម នំខ្ញីនេះពោរពេញទៅដោយអត្ថន័យ គឺការសប្បាយ រីករាយរួមគ្នា និងការផ្លាស់ប្តូរវប្បធម៌រវាង ជនជាតិ Kinh និងខ្មែរ។ ហើយក្រៅពីនោះ ម្ហូបទាំងនេះ ក៏ជាអំណោយក្នុងឱកាសចូលឆ្នាំថ្មីផងដែរ៕

បកប្រែដោយ Minh Trung