leftcenterrightdel
 ប្រតិភូទស្សនារតនសម្បត្ដិជាតិ Thang Long - ហាណូយ
ក្នុងរយៈពេលកន្លងមក ទីក្រុងបានប្រមូលជួសជុល និងកែលម្អកេរ្ដិ៍ដំណែលឡើងវិញ។ ថ្លែងក្នុងពិធី លោក To Van Dong នាយកមន្ទីរវប្បធម៌ និងកីឡាក្រុងហាណូយបានសម្តែងនូវគោលបំណងចង់បន្តទទួលបានការយកចិត្តទុកដាក់ពីគ្រប់ជាន់ថ្នាក់ និងប្រជាជនគ្រប់ស្រទាប់ក្នុងការគ្រប់គ្រង និងអភិរក្ស ហើយពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ នៃរដ្ឋធានីឲ្យទទួលបានលទ្ធផលកាន់តែល្អ។ ក្នុងឱកាសនេះសារមន្ទីរជាតិហាណូយក៏បានតាំងបង្ហាញរតនសម្បត្ដិជាតិ ព្រមទាំងចេញផ្សាយសៀវភៅរូបភាពស្តីពីរតនសម្បត្ដិជាតិមួយក្បាល។  នេះគឺជាសៀវភៅដែលឧទ្ទេសនាមអំពី ១២ រតនសម្បត្ដិ ក្នុងនោះមាន ៤ រតនសម្បត្តិត្រូវបានដាក់តាំងនៅសារមន្ទីរហាណូយ និង ៨ រតនសម្បត្តិត្រូវបានដាក់តាំងនៅកេរ្ដិ៍ដំណែលនានាផងដែរ៕  

បកប្រែដោយ Thanh Cong