ទិវាវប្បធម៌ កីឡា និងទេសចរណ៍របស់ជនជាតិខ្មែរនៅភូមិភាគខាងត្បូងធ្វើឡើងពីថ្ងៃទី ១៧ ដល់ ១៩ វិច្ឆិកា ដោយមានសកម្មភាពជាច្រើនដូចជាការសំដែង និងផ្លាស់ប្ដូរវប្បធម៌ និងសិល្បៈមហាជន ការតាំងពិព័រណ និងឧទ្ទេសនាមអំពីវប្បធម៌ជនជាតិខ្មែរ ការប្រណាំងទូក ង និងការប្រកួតបាល់ទាត់ បាល់ទះ បោះប៊ូល។ល។

leftcenterrightdel
ពិធីបុណ្យប្រពៃណីបានទាក់ទាញជនរួមជាតិខ្មែរនៅខេត្ដ Soc Trang ចូលរួមជាច្រើនកុះករ

គណៈកម្មការចាត់តាំងបានឲ្យដឹងថា នេះគឺជាព្រឹត្ដិការណ៍វប្បធម៌ នយោបាយមានអត្ថន័យដ៏សំខាន់ចំពោះខេត្ដ និងក្រុងនានាដែលមានជនរួមជាតិខ្មែររស់នៅ។ ទិវាវប្បធម៌ កីឡា និងទេសចរណ៍សំដៅលើកដំកើង រក្សា និងពង្រីកអត្ដសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ រួមចំណែកធានានូវជីវភាពរស់នៅទាំងខាងសម្ភារៈ និងស្មារតីសម្រាប់ប្រជាជន ព្រមទាំងពង្រឹង និងបង្កើនធ្លុងសាមគ្គីភាពនៃជនជាតិទាំងមូលផងដែរ៕

បកប្រែដោយ Pham Diep