leftcenterrightdel
ព្រះវិហារ ដែលជាកន្លែងនៅរក្សាទុកបានតំលៃវប្បធ៌មជាប្រពៃណី រាប់រយឆ្នាំរបស់វត្តបួនព្រះភ័ក្ត្រ

វត្តបួនព្រះភ័ក្ត្រត្រូវបានសាងសង់លើផ្ទៃដីទំហំ ៦.៥ ហិកតា ដោយស្ថិតក្នុងភូមិ Phuoc Thuan ឃុំ Phu Tan ស្រុក Chau Thanh។ ប្លង់មេរបស់វត្តគឺរួមមានសំណង់ជាច្រើនដូចជាព្រះវិហារ សាលាឆាន់ កោដ្ឋ ទីកន្លែងព្រះសង្ឃគង់ និងកន្លែងទទួលភ្ញៀវជាដើម។ ឲ្យតែនិយាយដល់វត្តបួនព្រះភ័ក្ត្រនេះគេសុទ្ធតែនឹកឃើញពីរឿងព្រេងបុរាណមួយអំពីរូបសំណាក់ព្រះពុទ្ធបដិមាដែលមានមុខបួនបែមុខទៅទិសទាំង៤ ហើយតាមទិសមួយៗក៏មាន ព្រះប្រាំអង្គដែលប្រជាជនខ្មែររកឃើញក្នុងដំណើរការ កាប់ឆ្ការានដីដែរ។ ហើយប្រការនេះត្រូវបានចាត់ទុកថាជាប្រផ្នូលល្អឡើយ ហេតុដូច្នេះបានជាប្រជាជនបានសាងសង់វត្តហើយដង្ហែរូបដិមាចូលវត្តដើម្បីគោរពបូជានាឆ្នាំ ១៥៣៧។ ស្លាកស្នាមនៃរឿងព្រេងបុរាណនេះត្រូវបានរក្សាទុកយ៉ាងច្បាស់បំផុតនៅព្រះវិហារតែម្តង។  

ព្រះវិហាវត្តព្រះភ័ក្ត្រមានមុខបួនដោយមានផ្ទៃទំហំ ២២៥ ម៉ែត្រការេ។ នៅទីនេះគោរពបូជារូបព្រះពុទ្ធ បដិមាចំនួន ៤០ អង្គ។ នៅកណ្តាលនៃព្រះវិហាគឺរូប ព្រះសក្យមុនីដែលមានកម្ពស់ ៣ ម៉ែត្រអង្គុយស្មាធិ៍លើ ព្រះទែនដែលឆ្លាក់រាងស្រទាប់ផ្កាឈូក។ ដំបូលនៃព្រះវិហាត្រូវបាន រចនាតាមបែបបីកាំនៅ កំពូលគឺរូបបួនព្រះភ័ក្ត្របែមុខទៅ ៤ ទិស។ ខាងក្រោម នៃដំបូលនៅផ្នែកតភ្ជាប់នឹងសសរ គឺរូបទេពកញ្ញាកិន្នរ ដែលមានទឹកមុខស្លូតបូត សន្តោសប្រណីមានរូប សត្វគ្រុឌដែលមាត់បៀម ត្បូងក្រហមដោយលើកដៃ ទ្រធ្នឹមដំបូលវត្តរចនាទាំងនេះបង្កបង្កើតឡើងនូវរូបភាពមួយដ៏ទន់ភ្លន់ស្រស់ស្អាត។

ពេលវេលាកន្លងទៅ វត្តបួនព្រះភ័ក្ត្រត្រូវបានជួសជុល និងសាងសង់បន្ថែមនូវសំណង់មួយចំនួនថ្មីៗ។ នាសព្វថ្ងៃនេះ វត្តបួនព្រះភ័ក្ត្រគឺជារមណីយដ្ឋានទាក់ ទាញអារម្មណ៍ភ្ញៀវទេសចរដោយសារ វត្តនេះទាក់ទិន នឹងអណ្តូងទេពកញ្ញាដែលនិយាយតៗមាត់ក្នុងរឿង ព្រេងតាំងពីសម័យអតីតកាលដោយមានអត្ថន័យអប់រំអំពីការប្រឹងប្រែង ច្នៃប្រឌិតក្នុងការងារ (អណ្តូងនេះមាន ចម្ងាយ ១០០ ម៉ែត្រពីវត្ត)។ ឆ្លងផុតរយៈពេលរាប់រយ ឆ្នាំកន្លងមក អណ្តូងទិពកញ្ញានៅបន្សល់ទុកស្លាកស្នាម ជាទីធ្លាទំនាបដែលមានផ្ទៃដីទំហំរាប់ពាន់ម៉ែត្រការេ ។ ភ្ញៀវទេសចរនឹងបានទស្សនាការសម្តែងសិល្បៈដ៏សម្បូរបែបនិងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌នៃជនជាតិខ្មែរ។

ព្រះឧបជ្ឈាយ៍ ថាច់ បល ចៅអធិការវត្តបួនព្រះភ័ក្ត្រ មានព្រះសង្ឃដីកា ថា“ដោយមានប្រវត្តិសាស្ត្រតាំងពី យូរលង់មក ហើយត្រូវបានរដ្ឋដាក់បញ្ចូលក្នុងបញ្ជី កេរ្តិ៍មរតកវប្បធម៌ - ប្រវត្តិសាស្រ្តថ្នាក់ខេត្ត អត្មានឹង ខិតខំប្រែងប្រែង ថែរក្សា និងពង្រីកដើម្បីវត្តបួន ព្រះភ័ក្ត្រនេះ ជាទីតាំងអប់រំវប្បធម៌ និងជាកន្លែង បង្រៀនអក្សរ និងរៀនធម៌អាថ៍ដើម្បីធ្វើជាមនុស្សល្អ ”៕

បកប្រែដោយ Minh Trung