ព្រឹត្តិការណ៍នេះត្រូវបានរៀបចំជារៀងរាល់ពីរឆ្នាំម្តងនៅតំបន់នេះ និងគឺលើកទី២ ហើយដែលមជ្ឈមណ្ឌលវប្បធម៌វៀតណាមប្រចាំនៅបារាំងចូលរួមទិវាដោយមានសកម្មភាពជាច្រើន។

leftcenterrightdel
សិល្បករវៀតណាមសម្ដែងក្នុងទិវា (រូបថត៖ nhandan.com.vn)

ក្នុងទិវាបុណ្យនៃក្រុមប្រទេសនិយាយភាសាបារាំងនៅឆ្នាំ២០១៨ ប្រធានាធិបតីនៃប្រទេសបារាំងលោក Emmanuel Macron បានប្រកាសយុទ្ធសាស្រ្តជម្រុញការប្រើប្រាស់ភាសាបារាំងក្នុងបំណងធ្វើឲ្យភាសាបារាំងក្លាយជាភាសាដែលប្រើច្រើនជាងគេបំផុតទី៣ លើពិភពលោក។ សប្តាហ៍នៃក្រុមប្រទេសនិយាយភាសាបារាំងបានរៀបចំឡើងនៅភូមិ Yèbles គឺព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើននៅទូទាំងប្រទេសបារាំងក្នុងបំណងឆ្ពោះទៅគោលដៅនេះ។

leftcenterrightdel
មិត្តភក្តិអន្តរជាតិមានការចាប់អារម្មណ៍ជាមួយនឹងអាវផាយនិងសិប្បកម្មវៀតណាម (រូបថត៖ nhandan.com.vn)

លោកស្រី Marieme Tamata-Varin អភិបាលនៃភូមិ Yèbles បានឲ្យដឹងថា យើងសប្បាយរីករាយណាស់ដោយសារវៀតណាមចូលរួមព្រឹត្តិការណ៍ ដោយមានស្ដង់គួរឲ្យទាក់ភ្នែកនិងពោរពេញទៅដោយអត្តសញ្ញាណវៀតណាម។ នេះគឺជាឱកាសល្អដើម្បីប្រជាជនបារាំង និងភ្ញៀវទេសចរអន្តរជាតិស្វែងយល់ថែមទៀតអំពីវប្បធម៌របស់វៀតណាម។

leftcenterrightdel
ការបង្ហាញម៉ូដសំលៀកបំពាក់ប្រពៃណីរបស់ប្រទេសនានា (រូបថត៖ nhandan.com.vn)

ទន្ទឹមនឹងជំនួបប្រាស្រ័យ និងការផ្លាស់ប្តូរអំពីការអភិវឌ្ឍភាសាបារាំង ទិវាបុណ្យក៏ជាឱកាសសម្រាប់ប្រទេសនានាផ្សព្វផ្សាយវប្បធម៌ប្រពៃណី ម្ហូបអាហារ និងទេសចរណ៍ដល់មិត្តភក្តិអន្តរជាតិ ព្រមទាំង បង្ហាញពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងក្រុមប្រទេសនិយាយភាសាបារាំងទៀតផង៕

បកប្រែដោយ Thanh Cong