leftcenterrightdel
លោក K. Srikar Reddy អគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញថ្លែងក្នុងសិក្ខាសាលា (រូបថត៖ vnanet.vn)

នៅក្នុងឆ្នាំ២០១៨ ភ្ញៀវទេសចរវៀតណាមជាង ៣១,៤០០ នាក់បានទៅដល់ឥណ្ឌា (កើនឡើងជាង ៣២% បើប្រៀបនឹងឆ្នាំ២០១៧) និងភ្ញៀវទេសចរឥណ្ឌាមកទីក្រុងហូជីមិញទទួលបានជាង ១០៣,០០០ នាក់ (កើនឡើង ៨០.៩% បើប្រៀបនឹងឆ្នាំ២០១៧)។ រដ្ឋាភិបាលឥណ្ឌាបានផ្តោតទៅលើសុវត្ថិភាព និងសន្តិសុខរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។  ក្រសួងទេសចរណ៍ឥណ្ឌាមានវិធានការសម្រាប់មគ្គុទេសក៏ទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តគោលការណ៍ទាក់ទាញភ្ញៀវទេសចរទៅទស្សនាឥណ្ឌា។ ព្រមទាំង ឥណ្ឌាក៏សម្រួលទិដ្ឋាការនៃលិខិតឆ្លងដែន និងផ្ដោតលើទម្រង់ទិដ្ឋាការអេឡិចត្រូនិចដើម្បីរួមចំណែកដល់កំណើននៃទេសចរណ៍ឥណ្ឌា៕

បកប្រែដោយ Thuy Anh