អញ្ជើញចូលរួមក្នុងនាមជាភ្ញៀវកិត្តិយសនៅពិព័រណ៌សប្បុរសធម៌អន្ដរជាតិអាល់ហ្សេរីឆ្នាំ ២០១៩ ដែលរៀបចំឡើងដោយសមាគម IHCEN SOS ចាប់ពីថ្ងៃទី ១៦ ដល់ ២២ ខែមីនា នៅទីក្រុងអាល់ហ្សេ ស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរីបានរៀបចំកម្មវិធីផ្សព្វផ្សាយវប្បធម៌និងម្ហូបអាហារ​វៀតណាម​ជូន​សាធារណជនអាល់ហ្សេរី ក៏ដូចជាអ្នកតំណាងការទូតនៅទីក្រុង​អាល់ហ្សេ។

leftcenterrightdel
ស្តង់បង្ហាញផលិតផលសិប្បកម្មរបស់វៀតណាមនៅឯពិព័រណ៌ (vnanet.vn)

 

នៅថ្ងៃបើកសម្ពោធពិព័រណ៌សប្បុរសធម៌ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែមីនា ការសម្តែងលោតម៉ុងសាយ និងការសម្ដែងក្បាច់គុនប្រពៃណីវៀតណាម ដែលសម្តែងដោយសិស្សក្បាច់គុនអាល់ហ្សេរី នៃសមាគមសិល្បៈក្បាច់គុន Son Long Quyen នៅទីក្រុងអាល់ហ្សេ។ ជាពិសេសនៅស្តង់ម្ហូបអាហារវៀតណាម ភ្ញៀវនិងអ្នកទស្សនាអាចទទួលទានអាហារប្រពៃណីវៀតណាមដោយឥតគិតថ្លៃ ដូចជា ណែម ហ្វើ នំកាត់ នំបញ្ចុកសាច់គោ... ព្រមទាំងមានស្តង់បង្ហាញផលិតផលសិប្បកម្មប្រពៃណីវៀតណាមផងដែរ។

នៅក្នុងក្របខ័ណ្ឌនៃពិព័រណ៌នេះ សកម្មភាពជាច្រើនត្រូវបានរៀបចំឡើងដូចជា កម្មវិធីលើកតំកើងទឹកដីនិងប្រជាជនវៀតណាម ទិវាផ្តល់កិត្តិយសដល់ក្រុមហ៊ុនសាជីវកម្មបរទេសដែលកំពុងវិនិយោគទុននៅប្រទេសអាល់ហ្សេរី។ ពិព័រណ៌នេះបានទាក់ទាញការចូលរួមពីតំណាងនៃបណ្តាប្រទេសដូចជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ប៉ាឡេស្ទីន អាហ្សែបែហ្សង់ ...៕

បកប្រែដោយ Duy Hoan