ក្រោមប្រធានបទ “ទីក្រុងហូជីមិញ - គោលដៅល្អសម្រាប់ការស្វែងយល់ពីវៀតណាម” (Ho Chi Minh City-Explore a Whole Viet Nam) ព្រឹត្តិការណ៍នេះមានបំណងចង់ផ្សព្វផ្សាយទេសភាពស្អាតរបស់វៀតណាម និងទីក្រុងហូជីមិញដែលជាកន្លែងប្រមូលលក្ខណៈវប្បធម៌នៃតំបន់ដីនានានៅទូទាំងប្រទេសវៀតណាម រួមចំណែកទាក់ទាញអារម្មណ៍នៃភ្ញៀវទេសចរអន្តរជាតិនៅពេលខាងមុខនេះ។

leftcenterrightdel
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលជម្រុញទេសចរណ៍ទីក្រុងហូជីមិញ និងក្រុមហ៊ុន Vietravel (រូបថត៖ sggp.org.vn)

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលជម្រុញទេសចរណ៍ទីក្រុងហូជីមិញ និងក្រុមហ៊ុន Vietravel នៅបារាំងត្រូវបានរៀបចំឡើងនៅកម្មវិធី។ នេះគឺជាតំណាងដំបូងបង្អស់នៃផ្នែកទេសចរណ៍ទីក្រុងហូជីមិញនៅទីផ្សារអឺរ៉ុប។

ក្នុងកម្មវិធី មន្ទីរទេសចរណ៍ទីក្រុងហូជីមិញក៏បានផ្ដល់ព័ត៌មានដល់តំណាងទាំងឡាយអំពីពិព័រណ៌ផ្សារណាត់ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញ - ITE HCMC 2019 ដែលនឹងធ្វើឡើងពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខ នៅមជ្ឈមណ្ឌលពិព័រណ៌ផ្សារណាត់ Sai Gon (SECC) នៅទីក្រុងហូជីមិញ៕

បកប្រែដោយ Thuy Anh