ក្រោយរយៈពេលបានប្រព្រឹត្តទៅចំនួន ៥ ដង់មក (ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ២០១៨) រហូតមកដល់ពេលនេះ ពិធីបុណ្យផ្កា Ban បានក្លាយទៅជាពាណិជ្ជសញ្ញាទេសចរណ៍នៃខេត្ត Dien Bien រួចជាស្រេចហើយ។ ពិធីបុណ្យនេះបានប្រព្រឹត្តទៅសំដៅកសាង ឧទ្ទេសនាម និងផ្សព្វផ្សាយរូបភាពផ្កា Ban ដែលតភ្ជាប់ជាមួយលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃខេត្ត Dien Bien ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ ហើយនាំវិស័យទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ។

leftcenterrightdel
ថ្នាក់ដឹកនាំទីក្រុងប្រគល់វត្ថុអនុស្សាវរីយ៍ដល់តំណាងដែលចូលរួម  (រូបថត៖ baosonla.org.vn)

លោក Le Van Quy អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈចាត់តាំងបានឲ្យដឹងថា៖ “ពិធីបុណ្យផ្កា Ban ឆ្នាំនេះ ត្រូវបានយើងខ្ញុំរៀបចំឡើងដោយទ្រងទ្រាយធំ ដោយសារពិធីបុណ្យឆ្នាំនេះបានស្ថិតក្នុងបណ្ដាសកម្មភាពរំលឹកខួបលើកទី ៦៥ ទិវាជ័យជំនះ Dien Bien Phu លើកទី ១១០ ទិវាបង្កើតខេត្ត និងលើកទី ៧០ ទិវាបង្កើតគណៈកម្មាធិការបក្សខេត្ត។ ហេតុដូច្នេះហើយ ខ្លឹមសារនៃ ពិធីបុណ្យផ្កា Ban ឆ្នាំនេះគឺសំដៅអប់រំប្រពៃណីប្រវត្តិសាស្ត្រអំពីជ័យជំនះដ៏ត្រចះត្រចង់របស់ប្រទេសជាតិ ដើម្បីអប់រំសេចក្ដីស្នេហាជាតិសម្រាប់ប្រជាជន ជាពិសេសគឺជំនាន់យុវវ័យ”៕

តាម vovworld.vn