យោងតាមនោះ ក្នុងក្របខ័ណ្ឌនៃការតាំងពិព័រណ៍ផ្សារណាត់ ITB Berlin ឆ្នាំ២០១៩ ការផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌វៀតណាម ត្រូវបានរៀបចំឡើងដោយមានការសំដែងតន្ត្រីជាតិ ការឧទ្ទេសនាមម្ហូបអាហារ កម្មវិធីផ្សាភ្ជាប់ពាណិជ្ជកម្ម ឧទ្ទេសនាមផលិតផលសេវាកម្មទេសចរណ៍នៅទីក្រុងហូជីមិញ ដល់ភ្នាក់ងារទេសចរណ៍អាល្លឺម៉ង់ អាជីវកម្មអឺរ៉ុប និងប្រជាជនអាល្លឺម៉ង់។

leftcenterrightdel
ការសំដែងតន្ត្រីជាតិនៅការតាំងពិព័រណ៍ផ្សារណាត់ ITB Berlin ឆ្នាំ២០១៩ ប្រទេសអាល្លឺម៉ង់

រីឯនៅទីក្រុងប៉ារីស កម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាម និងទីក្រុងហូជីមិញត្រូវបានរៀបចំឡើងដោយមានសកម្មភាពជាច្រើនដូចជា ការសួរចម្លើយ “ដំណើរការអាវផាយវៀតណាមក្នុងរយៈពេល ១០០ ឆ្នាំ” ការតាំងពិព័រណ៍រូបភាពពីវៀតណាម ការសម្តែងតន្ត្រីជាតិ និងការឧទ្ទេសនាមផលិតផលសេវាកម្មទេសចរណ៍។ល។ ក្នុងឱកាសនេះ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលជំរុញទេសចរណ៍ទីក្រុងហូជីមិញ និងក្រុមហ៊ុន Vietravel នៅបារាំងក៏បានប្រព្រឹត្តទៅផងដែរ៕

បកប្រែដោយ Huyen Trang