វៀតណាមមានសហគ្រាសទេសចរណ៍ចំនួន ៥៨ បានចូលរួមពិព័រណ៌ទេសចរណ៍អន្ដរជាតិលើកនេះ។ ស្តង់ទំនិញវៀតណាមដោយមានផលិតផលទេសចរណ៍ដ៏សម្បូរបែបបានទទួលការយកចិត្តទុកដាក់ពីទស្សនិកជនរាប់ពាន់នាក់។

leftcenterrightdel
ស្តង់វៀតណាមនៅពិព័រណ៌ទេសចរណ៍អន្ដរជាតិ ITB Berlin ២០១៩ (រូបថត៖ vnanet.vn)

ក្រៅពីការតាំងបង្ហាញផលិតផលទេសចរណ៍ ស្ដង់ទំនិញរបស់វៀតណាមក៏បានផ្តោតទៅលើការបង្ហាញអំពីវប្បធម៌ និងសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់វៀតណាម តាមរយៈនោះជម្រុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សវៀតណាម។

ពិព័រណ៌ទេសចរណ៍អន្តរជាតិ ITB Berlin ២០១៩ ប្រព្រឹត្តទៅពីថ្ងៃទី ៦ ដល់ថ្ងៃទី១០ ខែមីនា។ ក្នុងថ្ងៃទី៨ ខែមីនា អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានរៀបចំកម្មវិធី “រាត្រីវៀតណាម” ដោយមានសកម្មភាពគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតផង៕

បកប្រែដោយ Thuy Anh