leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំអភិវឌ្ឍទេសចរណ៍តំបន់ភាគកណ្ដាល និងតំបន់ខ្ពង់រាបប្រទេសវៀតណាម (រូបថត chinhphu.vn)

 

តំបន់ភាគកណ្ដាល និងតំបន់ខ្ពង់រាបមានខេត្ត ក្រុងចំនួន ១៩ ដោយមានចំនួនប្រជាជនប្រមាណ ២៤ លាននាក់ ហើយមានឆ្នេរសមុទ្រលាតសន្ធឹងពីខេត្ត Thanh Hoa ដល់ខេត្ត Binh Thuan ដោយប្រវែងជិត១,៩០០ គីឡូម៉ែត្រ។ ក្នុងឆ្នាំ២០១៨ ផ្នែកទេសចរណ៍វៀតណាមទទួលភ្ញៀវទេសចរអន្ដរជាតិប្រមាណ ១៥,៥ លាននាក់ និងភ្ញៀវទេសចរជាតិជាង៨០លាននាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិប្រមាណ ៩,៥ លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៥៦ លាននាក់បានមកទស្សនាតំបន់ភាគកណ្ដាល និងតំបន់ខ្ពង់រាបនេះ។

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់ទៅលើសក្តានុពលទេសចរណ៍នៅតំបន់នេះ ដូចជាកោះសមុទ្រ វប្បធម៌ ព្រៃ ភ្នំ ល្អាង បេតិកភណ្ឌវប្បធម៌ពិភពលោកចំនួន ១១ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតរបស់វៀតណាម។ ជាមួយគ្នានោះមានជនជាតិចំនួន៤៧ កំពុងរស់នៅដែលបង្កើតឡើងអត្តសញ្ញាណវប្បធម៌សម្រាប់តំបន់ទាំងនេះ។ លោកនាយករដ្ឋមន្ដ្រីបន្ដថា តំបន់ភាគកណ្ដាល និងតំបន់ខ្ពង់រាបមានលក្ខណៈគ្រប់គ្រាន់ដើម្បីអភិវឌ្ឍទេសចរណ៍កោះសមុទ្រ  បេតិកភ័ណ្ឌ អេកូទេសចរណ៍ ស្វែងរកតំបន់ព្រៃភ្នំ និងល្អាងប្រកបដោយចីរភាព៕

បកប្រែដោយ Thanh Cong