ក្នុងអត្ថបទចុះផ្សាយនាថ្ងៃទី១៣ ខែកុម្ភៈ កាសែត New Straits Times ដែលជាកាសែតមានមិត្តអ្នកអានច្រើនជាងគេនៅម៉ាឡេស៊ី បានឧទ្ទេសនាមពីភាពស្រស់ស្អាតរបស់ឆ្នេរសមុទ្រភាគកណ្តាលវៀតណាម រួមទាំងវាយតម្លៃថា នេះជាទីកន្លែងដ៏ល្អប្រសើរចំពោះភ្ញៀវទេសចរម៉ាឡេស៊ីក្នុងទិវានៃក្តីស្រឡាញ់ឆ្នាំនេះ។

leftcenterrightdel
ជ្រុងមួយនៃទីក្រុង Nha Trang នៅខេត្ត Khanh Hoa ភាគកណ្តាលវៀតណាម (រូបថត៖ dangcongsan.vn)

អត្ថបទនេះបានបញ្ជាក់ថា ទីក្រុងនៅជាប់មាត់សមុទ្រភាគកណ្តាលវៀតណាមនៅមិនដែលទទួលភ្ញៀវទេសចរជាច្រើនកុះករ ហើយមានភាពស្រស់ស្អាតដោយឡែក ជាពិសេសគឺទីក្រុង Da Nang និងទីក្រុង Quy Nhon។ ក្រៅពីនោះ អ្នកនិពន្ធ Jade Tye ក៏បានលើកឡើងនូវទីកន្លែងដ៏ល្បីឈ្មោះផ្សេងទៀតនៅតាមបណ្តោយឆ្នេរសមុទ្រវៀតណាមដូចជាទីក្រុងបុរាណ Hoi An ដែលត្រូវបាន អង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក ទីក្រុង Nha Trang និងទីក្រុង Mui Ne ផងដែរ៕

បកប្រែដោយ Huyen Trang