leftcenterrightdel
លោក Tran Nhat Hoang

 

អ្នកយកព័ត៌មាន៖ សូមលោកបញ្ជាក់ថា តើកិច្ចសហប្រតិបត្ដិការ និងការធ្វើសមាហរណកម្មរបស់វៀតណាមក្នុងវិស័យវប្បធម៌ កីឡានិងទេសចរណ៍ឆ្នាំ ២០១៨ មានអ្វីពិសេស?

លោក Tran Nhat Hoang៖ ឆ្នាំ ២០១៨ គឺជាឆ្នាំសំខាន់ៗរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្ដិការអន្ដរជាតិ និងជាឆ្នាំប្រទេសយើងរៀបចំពិធីរំលឹកខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតជាមួយដៃគូសំខាន់ៗជាច្រើន។ ព្រមទាំងមានព្រឹត្ដិការណ៍សំខាន់ៗដូចជា សប្តាហ៍វប្បធម៌ទេសចរណ៍វៀតណាមលើកដំបូងដែលត្រូវបានរៀបចំឡើងនៅទីក្រុងធំៗ ចំនួន ៣ នៃប្រទេសកាណាដា, បុណ្យវប្បធម៌វៀតណាមចំនួន ៣  នៅជប៉ុនបានទាក់ទាញអ្នកចូលរួមរាប់សែននាក់, សប្ដាហ៍វប្បធម៌វៀតណាមនៅអង់គ្លេស ហើយនិងសប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសបេឡារុស្ស អ៊ុយក្រែន ឡាវ កម្ពុជា និងម៉ាឡេស៊ីជាដើម។

ឆ្នាំ ២០១៨ ក៏ជាឆ្នាំដែលវិស័យទេសចរណ៍ និងវប្បធម៌របស់វៀតណាមទទួលបានជោគជ័យ ក្នុងនោះមានគោលដៅទេសចរណ៍ក្នុងប្រទេស​ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិទទួលស្គាល់ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅលើពិភពលោកដូចជា ទស្សនាវដ្តី National Geographic, Code Nast Traveler, Travel and Leisure ហើយក្រុមភាពយន្តជាច្រើននៅលើពិភពលោកក៏ចូលមកវៀតណាមដើម្បីស្រាវជ្រាវ និងស្វែងយល់អំពីវប្បធម៌ និងទេសចរណ៍វៀតណាមផងដែរ។

អ្នកយកព័ត៌មាន៖ សូមលោកបញ្ជាក់ថា តើព្រឹត្ដិការណ៍ទាំងនេះរួមចំណែកបង្កើតពាណិជ្ជសញ្ញាជាតិមែនទេ?

លោក Tran Nhat Hoang៖ ទស្សនទាននៃការបង្កើត "ពាណិជ្ជសញ្ញាវៀតណាម" ដែលផ្សារភ្ជាប់ជាមួយជំនាន់ជីដូនជីតារបស់យើងក្នុងការតស៊ូរំដោះជាតិមកម្លេះ។ នៅពេលនោះយើងមានគណៈកម្មាធិការទំនាក់ទំនងវប្បធម៌ជាមួយបរទេសដែលទទួលបន្ទុកចលនាពិភពលោកគាំទ្រវៀតណាម ហើយអាចនិយាយថា វាជាស្ថាប័នមួយក្នុងចំណោមស្ថាប័នផ្សយរូបភាពប្រទេសវៀតណាមមកកាន់មិត្តភក្ដិអន្តរជាតិ។

មួយឆ្នាំកន្លងមក ពាណិជ្ជសញ្ញាវៀតណាមមានការផ្លាស់ប្ដូរយ៉ាងខ្លាំងតាមរយៈព្រឹត្តិការណ៍ជាច្រើនដែលក្នុងនោះការដែលក្រុមកីឡាបាល់ទាត់ជម្រើសវៀតណាម U.23 បានប្រកួតប្រជែងយ៉ាងខ្លាំង និងបានឈ្នះក្រុមបាល់ទាត់ជាច្រើននៅអាស៊ី ដែលរួមចំណែកយ៉ាងខ្លាំងសម្រាប់ “ពាណិជ្ជសញ្ញាវៀតណាម”។ ទន្ទឹមនឹងនោះ ទេសភាពដ៏ស្រស់ស្អាត និងបេតិកភ័ណ្ឌជាច្រើន ហើយម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ដែលនាំមកនូវផលប្រយោជន៍ដ៏អស្ចារ្យនៅពេលយើងកសាងពាណិជ្ជសញ្ញាវៀតណាមនៅលើពិភពលោក។

អ្នកយកព័ត៌មាន៖ យើងមានយុទ្ធសាស្រ្តអភិវឌ្ឍវិស័យឧស្សាហកម្មវប្បធម៌វៀតណាមរហូតដល់ឆ្នាំ ២០២០ និងចក្ខុវិស័យដល់ឆ្នាំ ២០៣០ ប៉ុន្តែវាហាក់ដូចជាពាណិជ្ជសញ្ញាមិនទាន់ទូលំទូលាយដើម្បីជួយទ្រទ្រង់ដល់ការអភិវឌ្ឍវិស័យឧស្សាហកម្មវប្បធម៌។ សូមលោកបញ្ជាក់ថា តើយើងត្រូវផ្លាស់ប្ដូរគំនិតដូចម្ដេចដែរក្នុងពេលខាងមុខ?

លោក Tran Nhat Hoang ៖ ចំពោះយើងគឺទស្សនទាន"ឧស្សាហកម្មវប្បធម៌" មិនទាន់ពេញលេញនៅឡើយ ខណៈដែលប្រទេសជាច្រើននៅក្នុងតំបន់បានទទួលជោគជ័យដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង។ ដើម្បីអនុវត្តការងារនេះប្រកបដោយជោគជ័យដែលតម្រូវឱ្យមានកត្តាជាច្រើន ជាពិសេសគឺគោលនយោបាយម៉ាក្រូ ការតំរង់ទិស និងការគាំទ្រពីរដ្ឋ។

ដោយផ្អែកលើសមិទ្ធផលក្នុងឆ្នាំកន្លងមក នៅឆ្នាំ២០១៩នេះ វិស័យឧស្សាហកម្មវប្បធម៌ កីឡា និងទេសចរណ៍បន្តដាក់ចេញផែនការនិងគោលដៅសំខាន់ក្នុងកិច្ចការបរទេស និងផ្សព្វផ្សាយវប្បធម៌វៀតណាម។ យើងនឹងជំរុញការធ្វើសមាហរណកម្មរបស់វៀតណាមជាមួយអន្តរជាតិអំពីវិស័យវប្បធម៌ទេសចរណ៍ កសាងពាណិជ្ជសញ្ញាវៀតណាម ហើយជំរុញវិស័យឧស្សាហកម្មវប្បធម៌វៀតណាមជាបណ្ដើរៗឲ្យសមស្របជាមួយសក្ដានុពលនៃប្រទេសជាតិផងដែរ៕

សូមអគុណលោក!

បកប្រែដោយ Pham Diep