ក្នុងឆ្នាំ២០១៨ វៀតណាមបានទទួលភ្ញៀវអន្តរជាតិជាង១៥លាននាក់ កើនឡើង១៩,៩% បើប្រៀបធៀបទៅនឹងឆ្នាំមុន ក្នុងនោះ ភ្ញៀវទេសចរមកពីទ្វីបអឺរ៉ុបចំនួន ២ លាននាក់ ហើយអ្នកទេសចរបែលហ្ស៊ិកស្រូបយកជិត ៣២,០០០នាក់ផងដែរ។

leftcenterrightdel
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបែលហ្ស៊ិក និងភ្ញៀវអន្តរជាតិបានមកទស្សនាស្តង់តាំងពិព័រណ៌របស់វៀតណាមនៅពិព័រណ៌ទេសចរណ៍ប្រ៊ុសសែល (រូបថត៖ vnanet.vn)

 

ការតាំងពិព័រណ៌បានទាក់ទាញប្រជាជនបែលហ្ស៊ិកជាច្រើននាក់មកស្វែងយល់ព័ត៌មានអំពីទេសចរណ៍ ដែលបញ្ជាក់ថា ប្រជាជន បែលហ្ស៊ិកកាន់តែចាប់អារម្មណ៍យ៉ាងខ្លាំងលើវៀតណាមពីមួយថ្ងៃទៅមួយថ្ងៃ។ នៅស្តង់តាំងពិព័រណ៌របស់វៀតណាម បណ្តាក្រុមហ៊ុនទេសចរណ៍បានឧទ្ទេសនាមពីទឹកដី និងមនុស្សវៀតណាមជូនចំពោះប្រជាជនបែលហ្ស៊ិកផងដែរ៕

បកប្រែដោយ Huyen Trang