កិច្ចប្រជុំនេះគឺជាឱកាសសម្រាប់ប្រទេសសមាជិកបូកសរុបការងារ និងចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍទេសចរណ៍របស់ប្រទេសនីមួយៗ ព្រមទាំងបន្តពិភាក្សា និងឯកភាពផែនការសហប្រតិបត្តិការនៅពេលខាងមុខនេះ។

leftcenterrightdel
តំណាងទាំងឡាយថតរូបទុកអានុស្សាវរីយ៍

 

លោក Nguyen Trung Khanh បានបញ្ជាក់ថា ទេសចរណ៍អាស៊ានកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងបណ្ដាប្រទេសអាស៊ាន និងប្រទេសដៃគូ រួមចំណែកក្នុងការអភិវឌ្ឍវិបុលភាពរបស់គោលដៅទេសចរណ៍អាស៊ាន។ លោករំពឹងថា បណ្ដាប្រទេសអាស៊ាននឹងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីជម្រុញតំបន់អាស៊ានក្លាយទៅជាគោលដៅទេសចរណ៍រួម រួមចំណែកដល់ជោគជ័យ និងកម្លាំងនៃសហគមន៍តំបន់អាស៊ាន។

ក្នុងកិច្ចប្រជុំលើកទី៤៩ នៃស្ថាប័នទេសចរណ៍ជាតិអាស៊ាន តំណាងទាំងឡាយបានពិភាក្សា និងអនុម័តរបាយការណ៍របស់គណៈកម្មាធិការកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍អាស៊ាន ស្ដីពីសកម្មភាពក្នុងឆ្នាំ២០១៨ និងការធ្វើផែនការសកម្មភាពឆ្នាំ២០១៩៕

បកប្រែដោយ Thuy Anh