leftcenterrightdel
ពិព័រណ៍ស្តីអំពី "អត្តសញ្ញាណវប្បធម៌ នៃបណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសជាដៃគូ" (រូប​ថត៖ nhandan.com.vn)

នៅឯពិព័រណ៍នេះ មានឯកសារ និងវត្ថុតាងជាង២០០មុខ ត្រូវបានដាក់តាំង ដែលផ្សព្វផ្សាយអំពីវប្បធម៌របស់ប្រទេសអាស៊ានទាំង១០ រួមមានឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ថៃ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ឡាវ កម្ពុជា ប្រ៊ុយណេ សិង្ហបុរី និងប្រទេសដៃគូរួមមាន ចិន កូរ៉េខាងត្បូង ជប៉ុន និងរុស្ស៊ី។

កន្លែងតាំងពិព័រណ៍បានបង្ហាញពីទេសភាពធម្មជាតិ និងវប្បធម៌ នៃបណ្តាប្រទេស ដែលសង្កត់ធ្ងន់លើសិប្បកម្ម សម្លៀកបំពាក់ ម្ហូបអាហារ ទំនៀមទម្លាប់ប្រពៃណី ពិធីបុណ្យ និងជំនឿ នៃប្រទេសនិមួយៗ។ ពិព័រណ៍នេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ ៕

បកប្រែដោយ Duy Hoan