leftcenterrightdel
ស្ដង់វៀតណាមមួយក្នុងពិធី (រូបថត៖ nhandan.com.vn)

សហគ្រាសនិងភោជនីយដ្ឋានវៀតណាមរាប់សិបបានផ្សព្វផ្សាយ​ពី​ម្ហូបអាហារល្បីឈ្មោះរបស់វៀតណាមដល់ទស្សនិកជន។ ទន្ទឹមនឹងនោះ គណៈកម្មការចាត់តាំងបានរៀបចំកម្មវិធីសិល្បៈ និងការសម្ដែងក្បាច់គុនប្រពៃណីរបស់វៀតណាមដែលបានទាក់ទាញកាចាប់​អារម្មណ៍​យ៉ាង​ខ្លាំងពី​ទស្សនិកជន។ ជាពិសេស ក្នុងពិធីលើកនេះមានការចូលរួមរបស់ឯកអគ្គរដ្ឋទូត និងតំណាងនៃបណ្តាប្រទេសអាស៊ានប្រចាំនៅសហព័ន្ធរុស្ស៊ី។

leftcenterrightdel
ទស្សនិកជនមកស្ដង់វៀតណាមមួយ (រូបថត៖ nhandan.com.vn)

ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូតទាំងឡាយបានវាយតំលៃខ្ពស់ចំពោះឧបករណ៍​សំ​ភារៈ​នៃមជ្ឈមណ្ឌលពាណិជ្ជកម្មហាណូយ - ម៉ូស្គូ។ លោកឯកអគ្គរដ្ឋទូតថៃបានឲ្យដឹងថា លោកបានផ្លាស់ប្ដូរយោបល់ជាមួយឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា និងតំណាងស្ថានទូតឡាវអំពីការរៀបចំបុណ្យសង្ក្រាន្តរវាងថៃ ឡាវ កម្ពុជា និងមីយ៉ាន់ម៉ានៅមជ្ឈមណ្ឌលពាណិជ្ជកម្មហាណូយ - ម៉ូស្គូ៕

បកប្រែដោយ Thuy Anh