អ្នកស្រី Duong Thu Trang មកពីទីក្រុងហាណូយនៅលើជើងហោះហើរលេខ TG561 នៃក្រុមហ៊ុនអាកាសចរណ៍ Thai Airways International នៅថ្ងៃទី ១៣ ខែធ្នូ បានទទួលពានរង្វាន់ពិសេស រួមទាំងកញ្ចប់ទួរទេសចរណ៍សម្រាប់មនុស្សពីរនាក់ សំបុត្រយន្តហោះទៅវិញទៅមកសម្រាប់មនុស្សពីរនាក់ និងប័ណ្ណអំណោយមានតម្លៃ ១០ ពាន់បាត (ស្មើនឹង ៣៥០ ដុល្លារអាមេរិក) ។

leftcenterrightdel
ប្រទេសថៃទទួលភ្ញៀវវៀតណាមទី១លាន (រូបថត៖ vov.vn)

នៅពេលទទួលសំនួរអំពីផែនការអភិវឌ្ឍន៍ទីផ្សារទេសចរណ៍វៀតណាមសម្រាប់ឆ្នាំ២០១៩ នាយករងផ្នែកទីផ្សារអន្តរជាតិទទួលបន្ទុកតំបន់អាស៊ីនិងប៉ាស៊ីហ្វិកខាងត្បូង នៃអគ្គនាយកដ្ឋានទេសចរណ៍ថៃ លោក Chanttan Kunjara Na Ayudhya បានលើកឡើងថា៖ “យើងខ្ញុំនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍នានាដើម្បីទាក់ទាញភ្ញៀវទេសចរវៀតណាមកាន់តែច្រើន ទៅកាន់ប្រទេសថៃ។ ហើយយើងខ្ញុំមានជើងហោះហើរច្រើនដល់ប្រទេសថៃ ប៉ុន្តែនៅមានឱកាសជាច្រើន ដើម្បីបង្កើនចំនួនជើងហោះហើរ ដោយហេតុនេះពង្រឹងការតភ្ជាប់និងជម្រុញភ្ញៀវទេសចរវៀតណាម ទៅកាន់ប្រទេសថៃនិងផ្ទុយទៅវិញ។”

ប្រទេសថៃគឺជាទិសដៅទេសចរណ៍មួយដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរវៀតណាម ដោយមានជើងហោះហើរថោកជាច្រើនរវាងវៀតណាមនិងថៃ។ នៅឆ្នាំ ២០១៧ ប្រទេសថៃបានទទួលភ្ញៀវទេសចរចំនួន ៩៧០.០០០ នាក់មកពីប្រទេសវៀតណាម ដែលរួមចំណែកយ៉ាងសំខាន់ដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសពោរពេញដោយវត្តមួយនេះ៕

តាម vovworld.vn