មានប្រសាសន៍ក្នុងពិធី លោក Nguyen Trung Dung នាយក CCIC បញ្ជាក់ថា CCIC មានបំណងចង់បង្កើតលំហរវប្បធម៌សម្រាប់ជនវៀតណាមដែលបានធ្លាប់សិក្សារៀនសូត្រ និងធ្វើការនៅឆេកអាចរំលឹកឡើងវិញនូវមនោសញ្ចេតនាល្អប្រសើរចំពោះទឹកដីនិងមនុស្សឆេក និងជំនាន់វ័យក្មេងមានឱកាសស្វែងយល់អំពីវប្បធម៌ឆេក រួម​ចំ​ណែក​ក្នុង​ការ​ជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ។ យោងតាមលោក Dung បណ្ណាល័យវប្បធម៌ឆេកនៅ CCIC ជាកន្លែងដែលរក្សាទុក និងតាំងបង្ហាញឯកសារ ដែល​មានលក្ខណៈពិសេសនៃវប្បធម៌ឆេក ព្រមទាំងជាកន្លែងផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងភាសាវិទ្យាទៀតផង។

leftcenterrightdel
លោក Lukas Musil អគ្គទីប្រឹក្សារងសាធារណរដ្ឋឆេកប្រចាំនៅវៀតណាមថ្លែងក្នុងពិធី (រូបថត៖ vov.vn)

លោក Lukas Musil អគ្គទីប្រឹក្សារងសាធារណរដ្ឋឆេកប្រចាំនៅវៀតណាមបញ្ជាក់ថា  ព្រឹត្តិការណ៍នេះបានបង្ហាញការយកចិត្តទុកដាក់របស់វៀតណាមចំពោះវប្បធម៌ឆេក។ យោងតាមលោក Lukas Musil នៅឆ្នាំក្រោយសាធារណឆេកនឹងបង្កើតមជ្ឈមណ្ឌលឆេកនៅទីក្រុងហាណូយ។ នេះគឺជាមជ្ឈមណ្ឌលលើកទី៣ នៅអាស៊ី បន្ទាប់ពីមជ្ឈមណ្ឌលនៅកូរ៉េខាងត្បូង និងជប៉ុន៕

បកប្រែដោយ Thuy Anh