ជាពិសេស អ្នកថតរូប Dang Quang Vinh បានទទួលរង្វាន់អ្នកថតរូបល្អបំផុតរបស់សម្ព័ន្ធសិល្បៈថតរូបអន្តរជាតិ(FIAP) និងរង្វាន់ពិសេសរបស់សម្ព័ន្ធក្រុមហ៊ុន Orhan និងអ្នកថតរូប Nguyen Thien Chuong បានទទួលជ័យលាភីមាសសម្រាប់រូបខ្មៅនិងស។

leftcenterrightdel
រូបថតដែលទទួលរង្វាន់ក្នុងការប្រឡងរបស់អ្នកថតរូបវៀតណាម Vu Manh Cuong 

ការប្រឡងរូបថតអន្តរជាតិ Orhan Holding គឺជាការប្រឡងមួយដែលមានកិត្យានុភាព និងទាក់ទាញការចូលរួមរបស់អ្នកថតរូបជាច្រើននៅលើពិភពលោក។ ឆ្នាំនេះ ការប្រឡងបានទាក់ទាញអ្នកថតរូប ៦៧១ នាក់មកពីប្រទេសចំនួន ៧១ ដោយមានរូបថតជាង ៥០០០ ផ្ទាំង។ រូបថតវៀតណាមដែលបានទទួលរង្វាន់ទាំងឡាយនេះមានប្រធានបទអំពីទេសភាពនៃទឹកដី និងប្រជាពលករវៀតណាម៕

បកប្រែដោយ Thuy Anh