វៀតណាមទទួលភ្ញៀវទេសចរបរទេសជាង ១៤.១ លាននាក់ក្នុងរយៈពេល ១១ ខែ ឆ្នាំ២០១៨ កើនឡើង ២១.៣% បើប្រៀបធៀបនឹងរយៈដូចគ្នាឆ្នាំ២០១៧។ ក្នុងនោះ ភ្ញៀវទេសចរដែលមកវៀតណាមតាមផ្លូវអាកាសកើនឡើង ១៥.៣% តាមផ្លូវគោកកើនឡើង ៦៤.៤% តែតាមផ្លូវសម្រុទ្របានថយចុះ១១.៣%។

leftcenterrightdel
វៀតណាមទទួលភ្ញៀវទេសចរបរទេសជាង ១៤ លាននាក់ក្នុងរយៈពេល ១១ ខែ ឆ្នាំ២០១៨

ក្នុងរយៈពេល ១១ ខែ ឆ្នាំ២០១៨ ចំនួនភ្ញៀវទេសចរមកពីអាស៊ីសម្រេចបាន ៧៧.៨% ក្នុងចំណោមចំនួនភ្ញៀវទេសចរបរទេសដែលមកទស្សនាវៀតណាម កើនឡើង ២៥.៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ក្នុងនោះ  ភ្ញៀវទេសចរមកពីប្រទេសចិនកើន ២៦.៩%; កូរ៉េខាងត្បូងកើនឡើង ៤៦.៥%; ជប៉ុនកើនឡើង ៣.៧%; ម៉ាឡេស៊ីកើនឡើង ១៣.៤%; ថៃកើនឡើង ១៤.៣%; និងសិង្ហបុរីកើនឡើង ៣.៧%។

ភ្ញៀវទេសចរមកពីអឺរ៉ុបកើនឡើង ៨.៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។ ក្នុងនោះ ភ្ញៀវទេសចរមកពីសហព័ន្ធរុស្ស៊ីកើនឡើង ៦.៨% និងមកពីហូល្លង់កើនឡើង ៧.៤%។ ចំនួនភ្ញៀវទេសចរមកពីទីផ្សារអឺរ៉ុបខាងលិចដែលវៀតណាមលើកលែងទិដ្ឋាការផ្នែកទេសចរណ៍ក៏កើនឡើងដែរ។ ក្នុងនោះ ភ្ញៀវទេសចរមកពីចក្រភពអង់គ្លេសកើនឡើង ៥.២%; បារាំងកើនឡើង ៩.៩%; អាល្លឺម៉ង់កើនឡើង ៦.៨%; អេស្ប៉ាញកើនឡើង១២.៩%; និងអ៊ីតាលីកើនឡើង ១៣.១%។ ភ្ញៀវទេសចរមកពីទ្វីបអាមេរិកក៏កើនឡើង ១១.៤% អូសេអានីកើនឡើង ៤.៩%  និងអាហ្វ្រិកបានកើនឡើង ១៩.៧% ។

គោលដៅរបស់ផ្នែកទេសចរណ៍វៀតណាមនៅឆ្នាំ២០១៨ គឺទទួលភ្ញៀវទេសចរបរទេសជាង ១៦ លាននាក់។ ក្នុងរយៈពេលពីរខែចុងក្រោយឆ្នាំនេះ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមនឹងជម្រុញការផ្សព្វផ្សាយរូបភាពទេសចរណ៍វៀតណាមដល់ទីផ្សារបរទេសដើម្បីជម្រុញការទាក់ទាញភ្ញៀវទេសចរ ក្នុងនោះមានពិព័រណ៌ទេសចរណ៍អន្តរជាតិ World Travel Mart (WTM) ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅនៅទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស៕

បកប្រែដោយ Thanh Cong