ឆ្នាំនេះ ស្តង់របស់វៀតណាមដោយមានរូបថតទស្សនីយភាព កាសែត វត្ថុអានុស្សាវរីយ៍ ឯកសារផ្សព្វផ្សាយអំពីលក្ខណៈវប្បធម៌ គោលដៅទេសចរណ៍ល្បីល្បាញ និងសេវាកម្មទេសចរណ៍របស់វៀតណាម ជាពិសេសគឺអាវផាយវៀតណាម បានឧទ្ទេសនាមដល់មិត្តភក្តិឡាវ និងអន្តរជាតិអំពីវប្បធម៌វៀតណាម។ ក្នុងឱកាសនេះ ម្ហូបអាហារល្បីឈ្មោះជាច្រើនមុខរបស់វៀតណាមក៏បានឧទ្ទេសនាមដោយកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំនៅប្រទេសឡាវផងដែរ។

leftcenterrightdel
ស្តង់មួយរបស់វៀតណាមក្នុងការជួបជុំ (រូបថត៖ nhandan.org.vn)

ការជួបជុំប្រាស្រ័យលើកនេះមានស្ដង់ជិត៣០ ដែលផ្សព្វផ្សាយអំពីវប្បធម៌របស់ប្រទេសអាស៊ានជាច្រើនដូចជា៖ ចិន ជប៉ុន កូរ៉េខាងត្បូង កម្ពុជា មីយ៉ាន់ម៉ា ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និងទីម័រខាងកើត។

ឆ្លងកាត់រយៈពេលជាច្រើនឆ្នាំកន្លងមក ការជួបជុំប្រាស្រ័យនេះបានក្លាយទៅជាឱកាសផ្លាស់ប្តូរ ជួបសំណេះសំណាល រឹតបន្តឹងចំណងសាមគ្គីភាព មិត្តភាពរវាងកម្មាភិបាលស្រ្តីដែលធ្វើការក្នុងវិស័យការទូតរបស់ឡាវជាមួយកម្មាភិបាលស្រ្តី លោកជំទាវនៃស្ថានទូត និងអង្គការនានាប្រចាំនៅប្រទេសឡាវ។

leftcenterrightdel
ការសម្ដែងមួយរបស់វៀតណាមក្នុងការជួបជុំ (រូបថត៖ nhandan.org.vn)

ការចូលរួមយ៉ាងសកម្មរបស់វៀតណាមបានរួមវិភាគទានពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងស្ថានទូតវៀតណាមជាមួយស្ថាប័នរបស់ឡាវ ស្ថានតំណាងការទូតរបស់ប្រទេសនានា និងអង្គការអន្តរជាតិប្រចាំនៅឡាវ ព្រមទាំងផ្សព្វផ្សាយលក្ខណៈវប្បធម៌ពិសេសរបស់វៀតណាមដល់មិត្តភក្តិអន្តរជាតិនៅប្រទេសឡាវ៕

បកប្រែដោយ Thanh Cong