leftcenterrightdel
ភ្ញៀវទេសចរមកទស្សនាទីក្រុង Hoi An (រូបថត៖ dantri.com.vn)

ទីក្រុង Hoi An គឺជាទីក្រុងបុរាណជាប់ឆ្នេរសមុទ្រខេត្ត Quang Nam ប្រទេសវៀតណាម។ ដោយមានភូមិសាស្ត្រ និងអាកាសធាតុមានភាពអំណោយផល ទីក្រុង Hoi An គឺជាច្រកពាណិជ្ជកម្មអន្តរជាតិដ៏មមាញឹកក្នុងសតវត្សទី១៧ និងទី១៨។ ចាប់តាំងពីឆ្នាំ១៩៨០ មក ស្ថាបត្យកម្ម និងវប្បធម៌របស់ទីក្រុង Hoi An ទទួលបានការយកចិត្តទុកដាក់ពីភ្ញៀវទេសចរ និងក្លាយជាគោលដៅទេសចរណ៍មួយគួរឲ្យចាប់អារម្មណ៍។ ក្នុងបញ្ជីទីក្រុងទេសចរណ៍ល្អជាងគេនៅអាស៊ីនៅមាន៖ រដ្ឋធានី Thimphu នៃប្រទេសប៊ូតាន; ទីក្រុងសៀមរាបនៃប្រទេសកម្ពុជា; ទីក្រុងបាងកកនិងទីក្រុង Chiang Mai នៃប្រទេសថៃ; ខេត្ត Luang Prabang នៃប្រទេសឡាវ; ទីក្រុង Kyoto និងទីក្រុង Tokyo នៃប្រទេសជប៉ុន; ទីរួមខេត្ត Ubud នៃប្រទេសឥណ្ឌូនេស៊ី; និងទីក្រុង Udaipur របស់ប្រទេសឥណ្ឌា៕

បកប្រែដោយ Thuy Anh