ការតាំងពិព័រណ៌នេះបានតាំងបង្ហាញឯកសារ រូបថត និងវត្ថុតាងស្តីពីបេតិកភណ្ឌចំនួន១៣  ដែលបាននាយករដ្ឋមន្ត្រីរៀបចំណាត់ថ្នាក់ជាបេតិកភណ្ឌជាតិពិសេស ក្នុងនោះ បរមរាជវាំង Thang Long, មណ្ឌលអក្សរសាស្ត្រ Van Mieu-Quoc Tu Giam បឹង Hoan Kiem និងវិហារ Ngoc Son ជាដើម។ តាមរយៈការតាំងពិព័រណ៌ ទស្សនិកជនអាចយល់ច្បាស់អំពីតម្លៃស្ថាប័ត្យកម្ម វប្បធម៌ ប្រវត្តិសាស្ត្រ របស់បេតិកភណ្ឌជាតិពិសេសទាំងអស់នេះ ដើម្បីលើកកម្ពស់មនសិការការពារបេតិកភណ្ឌ។

leftcenterrightdel
រូបថត៖ vnanet.vn

 

ក៏នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា សារមន្ទីរវិចិត្រសិល្បៈ Da Nang បានរួមសហការជាមួយអ្នកស្រាវជ្រាវនៅទីក្រុង Da Nang និងតំបន់ភាគកណ្តាល រៀបចំការតាំងពិព័រណ៌ “សម្ផស្សនៃគ្រឿងសេរ៉ាមិកបុរាណ”។ ក្នុងពិព័រណ៌នេះបានតាំងបង្ហាញនិងណែនាំដល់សាធារណជននូវវត្ថុបុរាណសេរ៉ាមិកជាង១០០ប្រភេទ។ វត្ថុបុរាណភាគច្រើនដែលបានតាំងបង្ហាញក្នុងពិព័រណ៌នេះ ភាគច្រើនត្រូវបានស្រាវជ្រាវលើទឹកដីភាគកណ្តាល និងភាគខាងត្បូង (វៀតណាម) ពីដំណាក់កាលចម្ប៉ារហូតដល់ចុងបញ្ចប់នៃសតវត្សទី១៩។ អ្នកស្រាវជ្រាវ លោក Nguyen Huu  Toan បានឲ្យដឹងថា៖ “សម្ផស្សនៃគ្រឿងសេរ៉ាមិកបុរាណគឺមានលក្ខណៈសាមញ្ញ និងប្រជាប្រិយរបស់ប្រជាជនវៀតណាម។ ខ្ញុំចង់អភិរក្សនូវវត្ថុទាំងនោះដើម្បីឱ្យកូនចៅជំនាន់ក្រោយស្គាល់ឲ្យច្បាស់ផងដែរ”។

ការតាំងពិព័រណ៌នេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ២៨ ខែវិច្ឆិកានៅសារមន្ទីរវិចិត្រសិល្បៈ Da Nang នៃប្រទេសវៀតណាម៕

តាម vovworld.vn