ព្រឹត្តិការណ៍នេះទាក់ទាញការចូលរួមរបស់តំណាងអង្គការចំនួន៣៥ ក្នុងវិស័យការពារបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍មកពីប្រទេសចំនួន១៦។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ vnanet.vn)

សន្និសីទលើកនេះបានរៀបចំឡើងក្នុងបំណងបង្កើនការផ្លាស់ប្តូរនិងការស្វែងយល់ច្បាស់ថែមទៀតនូវឥទ្ធិពលទៅវិញទៅមក រវាងបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយសំដៅប្រគល់សិទ្ធិឲ្យអង្គការក្រៅរដ្ឋាភិបាលចូលរួមការពារបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍ក្នុងតំបន់។ តំណាងទាំងឡាយបានពិភាក្សា និងចែករំលែកបទពិសោធន៍អំពីគម្រោងនានាពាក់ព័ន្ធនឹងតួនាទី និងសក្តានុពលរបស់អង្គការក្រៅរដ្ឋាភិបាលដើម្បីការពារបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍; អប់រំអំពីបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព; អភិវឌ្ឍន៍ទីក្រុង និងសហគមន៍លើគ្រប់វិស័យ តាមរយៈការឃោសនាអំពីបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍; លើកឡើងវិធានការដើម្បីពង្រឹងបណ្តាញអង្គការក្រៅរដ្ឋាភិបាលសម្រាប់ជួយគាំទ្រដល់ការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីយ៍ក្នុងតំបន់។ សន្និសីទនៅមានសម័យប្រជុំពិសេសស្ដីពីការការពារបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍នៅវៀតណាមដែរ៕

បកប្រែដោយ Thuy Anh