leftcenterrightdel
ការសម្តែងមួយក្នុងពិធីបើក

មហោស្រពវប្បធម៌  កីឡា និងទេសចរណ៍ - Ninh Binh ឆ្នាំ ២០១៨ គឺជាសកម្មភាពមួយកក្នុងក្របខណ្ឌនៃការរំលឹកខួបលើកទី ១០៥០ នៃទិវាបង្កើតរដ្ឋ Dai Co Viet (968-2018) ។ មហោស្រពនេះត្រូវបានរៀបចំឡើងដើម្បីរួមចំណែកបង្កើតបរិយាកាសសប្បាយរីករាយ និងលើកទឹកចិត្តដល់ប្រជាជនដើម្បីអនុវត្តប្រកបដោយជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សន្តិសុខ ការពារជាតិ។ ព្រមទាំងផ្សព្វផ្សាយពីសក្តានុពល និងភាពខ្លាំងក្នុងការអភិវឌ្ឍវប្បធម៌ កីឡា ទេសចរណ៍ និងបេតិកភណ្ឌវប្បធម៌របស់ប្រទេស។

នៅក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ មានសកម្មភាពជាច្រើនត្រូវបានរៀបចំឡើងដូចជា កម្មវិធីតាំងពិព័រណ៍ក្រោមប្រធានបទ "ការការពារបរិស្ថាន ក្នុងវិស័យ វប្បធម៌ កីឡា និងទេសចរណ៍" ការសម្ដែងល្ខោន Cheo, ការសម្ដែងល្ខោនអាយ៉ងអន្ដរជាតិ, ការប្រកួតពានរង្វាន់អុកទូទាំងប្រទេស និងការប្រកូតកីឡាប្រចាំខេត្ត Ninh Binh លើកទី៦ជាដើម៕

បកប្រែដោយ Duy Hoan