កម្មវិធីនេះសំដៅតភ្ជាប់ក្រុមហ៊ុនទេសចរណ៍នៃទីក្រុង Da Nang ខេត្ត Thua Thien – Hue និងខេត្ត Quang Nam ជាមួយសិង្ហបុរី ដោយមានការចូលរួមរបស់តំណាងមកពីសហគ្រាសទេសចរណ៍ចំនួន១៩ របស់ខេត្ត និងទីក្រុងវៀតណាម។ កម្មវិធីក៏មានការចូលរួមរបស់តំណាងក្រុមហ៊ុនទេសចរណ៍សិង្ហបុរីជាង ១០០ ផងដែរ។

leftcenterrightdel
ឧទ្ទេសនាមទេសចរណ៍ខេត្ត Thua Thien – Hue ទីក្រុង Da Nang និងខេត្ត Quang Nam ដល់ទីផ្សារសិង្ហបុរី

កម្មវិធីនេះសំដៅផ្សព្វផ្សាយ និងតភ្ជាប់សហគ្រាសទេសចរណ៍វៀតណាមនិងសិង្ហបុរី និងបង្ហាញពីស្មារតីត្រៀមជាស្រេចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍ។ ក្នុងនោះ តំបន់នានានៅភាគកណ្ដាលវៀតណាមនឹងផ្សព្វ​ផ្សាយ​ផលិតផល និងសេវាកម្មទេសចរណ៍ជាច្រើនដល់ក្រុមហ៊ុនទេសចរណ៍សិង្ហបុរីនិងអន្តរជាតិ៕

បកប្រែដោយ Thuy Anh