ព្រឹត្តិការណ៍សំខាន់របស់កម្មវិធី “Inspire Me 2018” គឺជាពិធីបុណ្យអង់គ្លេសដែលបានរៀបចំឡើងពីថ្ងៃទី៥ ដល់ថ្ងៃទី៧ តុលា នៅបឹង Hoan Kiem ទីក្រុងហាណូយ និងពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែវិច្ឆិកា នៅ Saigon Centre ទីក្រុងហូជីមិញ។

leftcenterrightdel
លោក Gareth Ward មានប្រសាសន៍ក្នុងសន្និសិទកាសែតឧទ្ទសនាមអំពីកម្មវិធី

កម្មវិធី “Inspire Me 2018” គឺជាសកម្មភាពមួយ​សំ​ដៅ​រំលឹកខួបលើកទី៤៥ នៃ​ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអង់គ្លេស និងលើកទី២៥ នៃ​ទិវាបង្កើតអង្គការ British Council ប្រចាំនៅវៀតណាម។

លោក Gareth Ward ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាមបានឲ្យដឹងថា៖ “នេះគឺជាឱកាស​​​ដើម្បី​ប្រជាជនវៀតណាមចូលរួមបរិយាកាសនៃពិធីបុណ្យអង់គ្លេសនៅរដ្ឋធានីហាណូយ។ នៅពេលខាងមុខនេះ  អង្គការ British Council នឹងរៀបចំព្រឹត្តិការណ៍អប់រំ ពិព័រណ៌អប់រំ និងពិព័រណ៌សហគ្រាសជាច្រើនទៀតដែរ៕

បកប្រែដោយ Thuy Anh