leftcenterrightdel
ការសម្តែង​មួយ​ក្នុង​កម្មវិ​ធី​

ពីដើមឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ បញ្ជាការដ្ឋាន​កងទ័ពការពារព្រំដែនបានរួមសហការជាមួយអាជ្ញាធរមូលដ្ឋាននៅក្នុងខេត្ត Son La រៀបចំសកម្មភាពជាច្រើនដូចជា៖ ជួយប្រជាជននៅតំបន់ព្រំដែនអភិវឌ្បសេដ្ឋកិច្ច សង្គម ចុះត្រួតពិនិត្យសុខភាព ព្យាបាលជំងឺ និងចែកថ្នាំឥតគិតថ្លៃជូនប្រជាជននៅតំបន់ព្រំដែន និងរៀបចំកម្មវិធីសម្តែងសិល្បៈ ការប្រកួតកីឡា ជាដើម។

នៅក្នុងកម្មវិធីនេះ ក្រុមសិល្បៈនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងក្រុមសិល្បៈនៃបញ្ជាការដ្ឋានយោធាខេត្ត Son La បានរួមសហការជាមួយក្រុមសិល្បៈនៃស្រុក Moc Chau និងឃុំ Long Sap មានការសម្តែងដ៏វិសេសវិសាលជាច្រើន ដើម្បីបំរើប្រជាពលរដ្ឋ។ តាមរយៈកម្មវិធីនេះ នឹងធ្វើឲ្យមនោសញ្ចេតនារវាងប្រជាជន និងកងទ័ពកាន់តែជិតស្និទ្ធថែមទៀត ហើយរូបភាពដ៏ថ្លៃថ្នូរអំពីកងទ័ពលោកអ៊ុំហូនឹងស្ថិតស្ថេរក្នុងចិត្តរបស់ប្រជាជនជារៀងរហូត។

បកប្រែដោយ Duy Hoan