នេះគឺជាការចែករំលែករបស់ប្រតិភូមកចូលរួមពិធីប្រកាសប្រតិបត្ដិការជាផ្លូវការរបស់សមាគមវប្បធម៌ម្ហូបអាហារវៀតណាមនៅថ្ងៃទី ១៤ ខែកញ្ញា។

leftcenterrightdel
វប្បធម៌ម្ហូបអាហារវៀតណាមមានលក្ខណៈសម្បូរបែប (រូបថត៖ baotintuc.vn)

 

លោក Bui Ta Hoang Vu នាយកមន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានឱ្យដឹងថា វៀតណាមបានបញ្ជាក់ពីតួនាទីដ៏សំខាន់លើឆាកអន្តរជាតិតាមរយៈអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែបដែលត្រូវបានថែរក្សាជាច្រើនជំនាន់មក ហើយតម្លៃមួយក្នុងចំណោមតម្លៃល្អបំផុតគឺជាវប្បធម៌ម្ហូបអាហារដោយមានលក្ខណៈសម្បូរបែប។

ថ្លែងក្នុងពិធី លោក Nguyen Quoc Ky ប្រធានសមាគមវប្បធម៌ម្ហូបអាហារវៀតណាម និងជាអគ្គនាយកក្រុមហ៊ុន Vietravel បានឱ្យដឹងថា ចាប់ពីថ្ងៃទី ១៤ ខែកញ្ញានេះតទៅ សមាគមបានដំណើរការជាផ្លូវការ។ គោលបំណងនៃសមាគមនេះ គឺលើកកម្ពស់តម្លៃម្ហូបអាហារ និងអភិវឌ្ឍវប្បធ៌មម្ហូបអាហារវៀតណាមរបស់ប្រជាជន ព្រមទាំងឃោសនា និងអប់រំដល់ជំនាន់ក្រោយអំពីអត្តសញ្ញាណវប្បធម៌ម្ហូបអាហារ​វៀត​ណាម ដែលរួមចំណែកផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារវៀតណាមទៅកាន់ពិភពលោក៕

បកប្រែដោយ Pham Diep