អញ្ជើញចូលរួមមានវត្តមានពីសំណាក់លោក Pham Minh Chinh ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម - ជប៉ុន តំណាងក្រសួង ស្ថាប័នវៀតណាម រួមទាំងលោក Ryotaro Sugi ឯកអគ្គរដ្ឋទូតពិសេសជប៉ុន-វៀតណាមនិងជាឯកអគ្គរដ្ឋទូតពិសេស​វៀតណាម - ជប៉ុន និងលោក Umeda Kunio ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាពជប៉ុនប្រចាំនៅវៀតណាម។

leftcenterrightdel
 
leftcenterrightdel
ការសម្ដែងសិល្បៈក្នុងកម្មវិធី

មហោស្រពតន្ត្រីដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍វៀតណាម ក្រសួងការបរទេសវៀតណាម និងក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម។ ព្រឹត្តិការណ៍នេះ គឺសំដៅលើកតម្កើងលក្ខណៈវប្បធម៌អាស៊ីបូព៌ារបស់ប្រជាជាតិទាំងពីរ ក៏ដូចជាទំនាក់ទំនងជិតស្និទ្ធក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក និងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការដើម្បីពិភពលោកមួយសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍។

leftcenterrightdel
លោក Le Khanh Hai ប្រគល់មេដាយឲ្យសិល្បករជប៉ុន

ក្នុងកម្មវិធីនេះ លោកអនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម Le Khanh Hai បានប្រគល់មេដាយលោកអគ្គនាយកស្ថានីយទូរទស្សន៍វៀតណាម Tran Binh Minh និងលោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Le Hoai Trung បានប្រគល់អំណោយឲ្យសិល្បករជប៉ុនដែលចូលរួមកម្មវិធីនេះ៕

បកប្រែដោយ Thuy Anh