leftcenterrightdel
លោក Bui Thanh Son ថ្លែងក្នុងកម្មវិធី​ (រូបថត៖ VietnamPlus)

 

ថ្លែងក្នុងកម្មវិធីនោះ លោកអនុរដ្ឋមន្ដ្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម Bui Thanh Son បានអះអាងថា ទំនាក់ទំនងវៀត​ណាម​-ជប៉ុនមានការរីកចម្រើននិងកាន់តែស៊ីជម្រៅនៅគ្រប់វិស័យ។ លោកអនុរដ្ឋមន្ដ្រីការបរទេសបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ជប៉ុនជាដៃគូនាំមុខគេក្នុងការផ្តល់ទុន ODA ឲ្យវៀតណាម និងជាដៃគូសំខាន់ក្នុងការធ្វើឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មរបស់ប្រទេសវៀតណាម ខណៈពេលដែលប្រទេសវៀតណាមគឺជាគោលដៅទាក់ទាញអ្នកវិនិយោគិនមកពីជប៉ុនជាច្រើន។

លោកអនុរដ្ឋមន្ដ្រីការបរទេសក៏បានសំដែងនូវការជឿជាក់ថា ទីក្រុង Da Nang នឹងរៀបចំកម្មវិធីផ្លាស់ប្ដូរវប្បធម៌វៀតណាម-ជប៉ុនឆ្នាំ ២០១៨ ប្រកបដោយជោគជ័យដែលរួមចំណែកយ៉ាងសកម្មក្នុងឱកាសរំលឹកខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ លើកកម្ពស់ការដល់ដឹងគ្នាទៅវិញទៅមក និងធ្វើឲ្យប្រសើរថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ដ្រវៀតណាមនិងជប៉ុន។

leftcenterrightdel
លោក Kunio Umeda ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម ថ្លែងក្នុងកម្មវិធី (រូបថត៖ VietnamPlus)

 

លោក Vo Cong Tri អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង Da Nang បានឲ្យដឹងថា ទីក្រុងបានបង្កើតទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការជាមួយខេត្ត និងទីក្រុងជាង ២០ នៃប្រទេសជប៉ុន ក្នុងនោះមានកម្មវិធីសហប្រតិបត្ដិការជាច្រើនដែលនាំមកនូវអត្ថប្រយោជន៍​ជាក់ស្តែងសម្រាប់ការអភិវឌ្ឍរវាងខេត្ដនានានៃប្រទេសទាំងពីរ។

លោក Kunio Umeda ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាមបានបញ្ជាក់ថា ខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូត​វៀតណាម-ជប៉ុននឹងជាតម្រុយសំខាន់មួយសំរាប់ប្រទេសទាំងពីរក្នុងការបង្កើនការអភិវឌ្ឍលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម និងទេសចរណ៍។

ក្នុងក្របខ័ណ្ឌនៃកម្មវិធីផ្លាស់ប្ដូរវប្បធម៌វៀតណាម - ជប៉ុននឹងមានសកម្មភាពជាច្រើនដូចជា ការណែនាំអំពីវប្បធម៌ជប៉ុន វេទិកាអភិវឌ្ឍន៍​ទីក្រុង Da Nang និងសកម្មភាពសំដែងសិល្បៈជាច្រើនទៀតផង។ កម្មវិធីផ្លាស់ប្ដូវវប្បធម៌នឹងប្រព្រឹត្ដទៅដល់ថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ៕

បកប្រែដោយ Pham Diep