leftcenterrightdel
ការសម្ដែងរបស់ក្រុម Martarello (អីុតាលី)

អស់រយៈពេលពីរខែនៃប្រកួត ការសម្តែងរបស់ក្រុម Martarello (អីុតាលី) និង Atlas PyroVision (អាមេរិក) នៅក្នុងវគ្គផ្តាច់ព្រ័ត្រ បានបញ្ចប់ជាស្ថាពរ ប៉ុន្ដែនៅតែបន្សល់ទុកក្នុងចិត្តរបស់ភ្ញៀវទេសចរនូវចំណាប់អារម្មណ៍ជាច្រើនអំពីភាពស្និទ្ធស្នាល និងចំណងមិត្តភាព​។

ការប្រកួតនឹងមានអ្នកចាញ់ អ្នកឈ្នះ តែសំខាន់ជាងនេះទៅទៀត នេះជាឱកាសដើម្បីផ្លាស់ប្តូរ ស្វែងយល់ពីអត្តសញ្ញាណវប្បធម៌របស់បណ្តាប្រទេសដទៃ ... គណៈចាត់តាំងបានប្រគល់ពានរង្វាន់ទៅឱ្យក្រុម Martarello និងក្រុម Atlas PyroVision បានជាប់លំដាប់ថ្នាក់លេខ២។ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺគេនាំយក​នូវក្តីសម្បាយរីករាយមកជូនទស្សនិកជន។ អាចនិយាយបានថា ការប្រកួតនេះទទួលបានជោគជ័យ ហើយ​ភាពជោគជ័យនេះបានបញ្ជាក់ជាមួយនឹងមិត្តភក្តិអន្តរជាតិអំពីសមត្ថភាពរបស់ទីក្រុង Da Nang ដែល​បា​​នរៀបចំពិធីវប្បធម៌មួយ​ជាលក្ខណៈអន្តរជាតិនេះ។ ហើយនេះក៏ជាឱកាសមួយដែលចូលរួមចំណែកយ៉ាងធំធេងក្នុងការផ្សព្វផ្សាយអំពីទីក្រុង Da Nang ដែលជាទីក្រុងពោរពេញទៅដោយភាពរួសរាយរាក់ទាក់ដែរ៕

បកប្រែដោយ Duy Hoan