បឹងដែលមានទឹកខៀវស្រងាត់នៅឃុំ An Son ខេត្ដ Hai Phong

leftcenterrightdel
ទឹកបឹងខៀវស្រងាត់មានទំហំប្រហែល ១០ ហិកតានៅឃុំ An Son ខេត្ដ Hai Phong

មុននេះ បឹងជាកន្លែងរុករកថ្មដើម្បីបំរើការផលិតស៊ីម៉ងត៍ និងសម្ភារៈសំណង់។ ប្រហែល ២ ឆ្នាំថ្មីៗនេះ បឹងនៅឃុំ An Son ស្រុក Thuy Nguyen ទីក្រុង Hai Phong បានក្លាយ​​ទៅជាល្បីឈ្មោះនិងទាក់ទាញភ្ញៀវមក ទស្សនា និងថតរូបជាច្រើន ដោយមានទឹកបឹងខៀវស្រងាត់។

បឹងនៅខេត្ដ Ninh Binh មានទេសភាពដ៏មនោរម្យ

 

leftcenterrightdel
ទេសភាពដ៏មនោរម្យនៃល្អាង Am Tiem ខេត្ដ Ninh Binh

ក្នុងអំឡុងពេលថ្មីៗនេះ ល្អាង Am Tiem ស្ថិតនៅក្នុងកេរ្ដិ៍ដំណែល រាជវាំង Hoa Lu ចំណុះឃុំ Truong Yen ស្រុក Hoa Lu ខេត្ដ NInh Binh ដែលត្រូវបានគេស្គាល់ផងដែរថាជាបឹងមានទេសភាពមនោរម្យ និងអាថ៌កំបាំង។

នៅទីនេះ ទឹកខៀវស្រងាត់ អាចមើលឃើញបាតបឹង។ ផ្លូវទៅកាន់ល្អាងដ៏ពិបាកណាស់ ពីព្រោះវាហ៊ុំព័ទ្ធដោយជួរភ្នំខ្ពស់ និងវាជាជ្រលងភ្នំលិចទឹកមួយដែលស្ថិតនៅពាក់កណ្ដាលភ្នំ។

leftcenterrightdel
ទឹកខៀវស្រងាត់ អាចមើលឃើញបាត

 

បឹងនៅខេត្ដ Da Lat

leftcenterrightdel
បឹងនៅភូមិ Suoi Can ឃុំ Lat ស្រុក Lac Duong ខេត្ដ Lam Dong

 

leftcenterrightdel
ទេសភាពដ៏មនោរម្យ

បឹងមួយនេះ មានទឹកខៀវស្រងាត់នៅភូមិ Suoi Can ឃុំ Lat ស្រុក Lac Duong ខេត្ដ Lam Dong បានក្លាយទៅជាគោលដៅសមស្រប និងទាក់ទាញភ្ញៀវទេសចរមកទស្សនាជាច្រើន។ ទេសភាពបឹងដ៏ស្រស់ស្អាត។

 

leftcenterrightdel
 

 

ជុំវិញបឹងគឺជាភ្នំថ្មខ្ពស់ដែលមានទេសភាពដ៏មហិមាផង និងមនោរម្យផង។ ស្ថិតនៅចម្ងាយកណ្ដាលទីក្រុង Da Lat ប្រហែល ៥០ គីឡូម៉ែត្រ ផ្លូវទៅកាន់បឹងនេះ ត្រូវឆ្លងកាត់កំណាត់ផ្លូវបត់បែនចោតខ្លាំងដែលគ្របដណ្ដប់ដោយព្រៃឈើជាដើម៕

តាម៖ dantri.com

បកប្រែដោយ Pham Diep