leftcenterrightdel
ភ្ញៀវទេសចរទស្សនានៅ Dai Noi ក្រុង Hue វៀតណាម (រូបថត៖ vnanet.vn)

 

កម្មវិធីនេះបានទាក់ទាញការចូលរួមនិងការយកចិត្តទុកដាក់ពីតំណាងសហគ្រាសធ្វើដំណើរទេសចរណ៍របស់ប្រទេសស្វ៊ីសនិងតំបន់អាស៊ីចំនួនជាង ១០០ អង្គភាពក្នុងនោះមានប្រទេសវៀតណាម។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ស្វ៊ីស លោក Pham Hai Bang ក៏អញ្ជើញចូលរួមពិធីនេះដែរ។ ថ្លែងមតិក្នុងពិធីនេះប្រធានអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម លោក Nguyen Van Tuan បានអះអាងថាវៀតណាមត្រូវបានគេស្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះប្រដូចជាមានកន្លែងទេសចរណ៍គួរឲ្យទាក់ទាញភ្ញៀវទេសចរនិងមិត្តភក្តិអន្តរជាតិ ដោយមានភាពសម្បូរបែបអំពីធម្មជាតិ វប្បធម៌ និងប្រជាជនមានភាពរួសរាយរាក់ទាក់ផងដែរ។ ប្រទេសស្វីសត្រូវបានកំណត់ជាទីផ្សាដែលមានប្រភពភ្ញៀវទេសចរសក្តានុភាពរបស់វៀតណាមនៅអឺរ៉ុប។ ឆ្នាំ២០១៧ វៀតណាមបានទទួលភ្ញៀវទេសចរជាជនជាតិស្វ៊ីសចំនួនជាង ៣៣.០០០ នាក់ កើនឡើង ៥% បើធៀបទៅនឹងរយៈពេលនៅឆ្នាំ២០១៦។

ក្នុងឱកាសនេះតំណាងក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានឧទ្ទេសនាមអំពីផែនការអភិវឌ្ឍន៍នៅទីផ្សារអឺរ៉ុប ជាពិសេសក្រុមហ៊ុនអាកាសចរណ៍ Edelweiss Air (ប្រទេសស្វ៊ីស) ក៏បានចែករំលែកអំពីការបើកជើងហោះហើរត្រង់ពីទីក្រុង Zurich ទៅកាន់ទីក្រុងហូជីមិញនាខែវិច្ឆិកាខាងមុខនេះផងដែរ៕

តាម៖ vovworld.vn