បាយសាច់ជ្រូក

leftcenterrightdel
 

បាយសាច់ជ្រូកជាម្ហូបមួយដែលពេញនិយមនៅប្រទេសកម្ពុជា។ បាយសាច់ជ្រូករួមមានបាយស និងសាច់ជ្រូកហាន់ស្ដើង ប្រលាក់ជាមួយទឹកខ្ទិះដូង ឬ ខ្ទឹមស និងបានអាំងលើរង្ងើកភ្លើង។

អាម៉ុកត្រី

leftcenterrightdel
 

អាម៉ុកជាម្ហូបមួយដែលមានរស់ជាតិដោយឡែករបស់កម្ពុជា។ អាម៉ុកគេធ្វើពីប្រហុក ស្ករត្នោត ទឹកខ្ទិះដូង ទឹកត្រីប្រហុក និងខ្ទប់ស្លឹកចេកយកទៅចំហុយ។

សម្ល-ការីខ្មែរ

 

leftcenterrightdel
 

សម្លការីខ្មែរធ្វើពីសាច់មាន់ឬសាច់គោ ឬ ត្រី ម្ទេស ទឹកខ្ទិះដូង ខ្ទឹមស ខ្ទឹមក្រហម អំបិល ដំឡូងបារាំង ទ្រាប់វែង សណ្ដែកបាយ ល្មាត ស្លឹកគ្រៃ។ គេហូបសម្លការីជាមូយនំបុ័ង។ គេធ្វើការីខ្មែរម្ហូបនេះ នៅថ្ងៃមង្គលការ បុណ្យចូលឆ្នាំថ្មី ឬ បុណ្យសែនដូនតា។

ឡាបសាច់គោខ្មែរ

leftcenterrightdel
 

ឡាបសាច់គោខ្មែរធ្វើពីសាច់គោប្រលាក់ជាមួយទឹកក្រូចឆ្មា គ្រៃ ខ្ទឹមក្រហម ខ្ទឹមស ទឹកត្រី ជី និងម្ទេស។ នេះគឺជាម្ហូបមួយដែលពេញនិយមនៅកម្ពុជា និងត្រូវបានប្រជាជននៅកម្ពុជាចូលចិត្ដញ៉ាំ។

នុំបញ្ចុក

leftcenterrightdel
 

 

នុំបញ្ចុកជាអាហារពេលព្រឹកដ៏ពេញនិយមនៅកម្ពុជា អ្នកនឹងជួបប្រទះរូបភាពស្រ្ដីលក់ម្ហូបមួយនេះនៅតាមដងផ្លូវ

ក្ដាមឆា

leftcenterrightdel
 

ក្ដាមឆាជាម្ហូបប្រចាំតំបន់ជាប់សមុទ្រនៅកម្ពុជា។ គ្រឿងទេសដែលមិនអាចខ្វះក្នុងម្ហូបនេះ គឺម្រេចកំពត។ ប្រសិនបើអ្នកមានឱកាសទៅតំបន់ជាប់សមុទ្រនៃប្រទេសកម្ពុជា អ្នកកុំភ្លេចភ្លក់ក្ដាមឆាជាមួយខ្ទឹមស និងម្រេច។

សាច់គោឆាស្រមោច

leftcenterrightdel
 

សត្វល្អិតគឺជាម្ហូបមួយដ៏ធម្មតានៅប្រទេសកម្ពុជា អ្នកនឹងឃើញសត្វល្អិតគ្រប់ប្រភេទក្នុងម៉ឺនុយនៅភោជនីយដ្ឋាននៅប្រទេសនេះ។ ហើយជាម្ហូបមួយក្នុងចំណោមមុខម្ហូបទាក់ទាញបំផុតដែលអ្នកគួរតែភ្លក់។

អាំងមឹក

leftcenterrightdel
 

នៅទីរួមស្រុកជាប់សមុទ្រដូចជា សីហនុ និងកែប ភ្ញៀវទេសចរនឹងងាយមើលឃើញអ្នកលក់គ្រឿងសមុទ្រតាមឆ្នេរសមុទ្រ គេយកឡធ្យូងតូចមួយដើម្បីអាំងមឹកតាមឆ្នេរសមុទ្រ។ មឹកត្រូវបានប្រលាក់ជាមួយទឹកក្រូចឆ្នា ឬ ទឹកត្រី ហើយបានអាំង និងហូបជាមួយទឹកជ្រលក់ពិសេសរបស់កម្ពុជាដែលធ្វើពីខ្ទឹមស ម្ទេស ទឹកត្រី ទឹកក្រូចឆ្មា និងស្ករស។

ចាហួយ

leftcenterrightdel
 

ក្រោយម៉ោងសិក្សា គឺជាពេលដែលសិស្សជួបជុំគ្នានៅហាងលក់ចាហួយ នេះគឺជាម្ហូបមួយប្រភេទដែលយុវវ័យជាច្រើនចូលចិត្ដ។ ចាហួយត្រូវបានធ្វើពីអង្ករដំនើប មើមត្រាវ ខ្នរ ល្ពៅក្រហម។

ត្រីចៀន

leftcenterrightdel
 

ត្រីចៀនគឺជាម្ហូបប្រពៃណីនៅកម្ពុជា។ ត្រីត្រូវបានចៀនឡើង ហើយបន្ទាប់មកដាក់លើចានមួយ និងដាក់ទឹកស៊ូបដែលបានធ្វើពីការីដូង។  ម្ហូបនេះ បានហូបជាមួយស្ពៃក្ដោប និងបាយស ឬ មីជាដើម៕

បកប្រែដោយ Pham Diep